21/05/2016 10:32 GMT+7 Email Print Like 0

សមាជិកសភាអាមេរិកស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមខាងមុខរបស់ ប្រធានាធិបតី B.Obama


សមាជិកសភាអាមេរិកស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមខាងមុខរបស់ ប្រធានាធិបតី B.Obama (Image: VNA)

មុនពេលដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាមេរិក​ លោក Barack Obama នាថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ប្រធានគណៈកម្មាធិការកង​ទ័ពព្រឹទ្ធសភា អាមេរិក ព្រឹទ្ធសមាជិក លោក John McCain បាន​ចេញ​សេចក្តីប្រកាស​ ដែលអះអាងថា៖ ដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាមេរិក​បង្ហាញ​នូវការ​បោះជំហានសកម្ម មួយក្នុង​ទំនាក់ទំនងទ្វេភាគី។ ព្រឹទ្ធសមាជិក​ John McCain បានចាត់​ទុកថាៈ ដើម្បីធានាឲ្យ វៀត​ណាម​ដើរ​តួនា​ទីសំខាន់ថែម​ទៀត ក្នុងការក្សាសន្តិសុខនិងស្ថិរភាព​ នៅតំបន់អាស៊ី-ប៉ាស៊ី ហ្វិក អាមេរិក​គប្បី​បន្តសហប្រតិបត្តិការ ជាមួយវៀតណាមក្នុងការចែករំលែកព័ត៌មាន លើក កំពស់​សមត្ថភាព​ប្រតិកម្ម​នៅលើសមុទ្រ​ខាង​កើត បើកទូលាយកិច្ចសហប្រតិបត្តិការ​រវាង កងទ័ពជើងទឹកនៃប្រទេស​ទាំង​ពីរ។ លោក John McCain បានចាត់ទុកថែម​ទៀត​ថា៖ នេះគឺជាពេល​វេលាលុប​ចោល​ទាំងស្រុង​បទហាម​ឃាត់អាវុធ​ចំពោះ​​វៀតណាម។ យល់ព្រម ជាមួយទស្សនៈរបស់ លោក John McCain អតីតប្រធាន​អនុគណៈកម្មាធិការ​អាស៊ី-ប៉ាស៊ីហ្វិក​ ចំណុះគណៈកម្មាធិការកិច្ចការបរទេស​សភាជាន់​ទាប​អាមេរិក លោក Eni Faleromavaega ក៏បាន​ចេញ​សេចក្តីប្រកាស​ស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama​នៅវៀ​ត​ណាម ហើយគាំទ្រការ​ដែល៖ រដ្ឋសភាអាមេរិកអនុម័តលើកិច្ចព្រម​ព្រៀង​ដៃគូ ពាណិជ្ជកម្ម​ឆ្លងមហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ