16/07/2015 09:27 GMT+7 Email Print Like 0

សមាជិកសភាអាមេរិកចេញសេចក្ដីថ្លែងការណ៍រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវា​ប្រក្រតី​ទំនាក់​ទំនង​ជាមួយ​វៀត​ណាម


សមាជិកព្រឹទ្ធសភាអាមេរិកលោក Sheldon Whitehouse (រូបថត៖urbantimes.co)

សមាជិកព្រឹទ្ធសភាអាមេរិកលោក Sheldon Whitehouse នាថ្ងៃទី១៤ខែកក្កដាឆ្នាំ​២០១៥​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រំលឹកខួបអនុស្សារវីយ៍​លើកទី២០នៃ ទិវាប្រក្រ​តីទំនាក់​ទំនងការ​ទូត​វៀត​ណាម-អាមេរិក។ សេចក្ដី​ថ្លែង​ការណ៍​របស់ លោក Sheldon Whitehouse បាន​សង្កត់ធ្ងន់​ថា ២០ឆ្នាំ​ប្រក្រតី​ទំនាក់​ទំនង​ជារបត់ ប្រវត្តិ​សាស្ត្រ១​ហើយ​ប្រទេស​ទាំង២បានឆ្លង​កាត់រាល់ស្លាក​ស្នាម​របួស​ដោយ សង្គ្រាម​និងឆ្ពោះទៅ​អនាគត ក្លាយ​ទៅ​ជា​ដៃគូ​និង​ជាមិត្ត​ភក្ដិ។ ប្រជាជនអាមេរិក​និង វៀតណាម​អាច​មាន​មោទនភាព អំពីការីកចំរើននានាដែល​ប្រទេស​ទាំង២​ទទួល​បាន ក្នុងការ​កសាង​ខឿនសន្តិភាព​និងចំណង​មិត្តភាព​យូរ​អង្វែង​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​ក៏បាន​សង្កត់​ធ្ងន់ដែរ​ថា ដំណើរ​ទស្សនកិច្ច​នៅអាមេរិក​របស់ លោកអគ្គលេខា បក្សកុម្មុយនីស្ត​វៀតណាម Nguyen Phu Trong ជាដំណើរ​ទស្សនកិច្ច​ប្រវត្តិ​សាស្ត្រ១។ ក្នុងដំណើរ​ទស្សនកិច្ច​នេះ ភាគីទាំង២បាន​ពិភាក្សា​​អំពីរាល់​ផល ប្រយោជន៍​រួមនិង​ឱកាស​ ដើម្បីរឹតបណ្ដឹង​កិច្ចសហប្រតិបតិ្តការ​ថែមទៀត​ក៏ដូចជា ដោះស្រាយ​លើផល​វិ​បាក​ដោយ​សង្គ្រាម​ផង​ដែរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ