09/05/2015 15:06 GMT+7 Email Print Like 0

សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៥នៅក្រុងហាណូយ គណៈប្រតិភូ​សមាជិក​សភាជាន់ទាបអាមេរិកដឹកនាំដោយ​លោក Matt Salmon ប្រធានអនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ី​ហ្វិក​នៃ​គណៈ​កម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកបានជួបប្រាស្រ័យជាមួយអ្នកយកព័ត៌មាន។ ​លោក Matt Salmon បានសម្ដែងការពេញចិត្តអំពីលទ្ធផលនៃ​ដំណើរទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេល៤ថ្ងៃកន្លងមក។​ ទាក់ទិនដល់​កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) លោក Matt Salmon បានសម្ដែងការគាំទ្រ​ការ​ដែលអនុម័តលើ TPP និងឲ្យដឹងថា អាមេរិកកំពុងពិភាគ្សាស្ដីពីការប្រគល់​សិទ្ធិចរចារលឿន​សំរាប់​ប្រធានាធិបតី​សំដៅជំរុញដំណើរការចរចារនិងសំរេច​TPP។ សម្ដែងការចាប់អារម្មណ៍អំពីស្មារតីអាជីវកម្ម​ទិន្ន​ផល​ពលកម្មរបស់វៀត​ណាម​សមាជិកសភាជាន់ទាប Matt Salmon បានចាត់ទុកថា ក្នុងចំណោម​ប្រទេស​​ចំនួន១២ដែលកំពុងចរចារអំពី TPP វៀតណាមជាប្រទេសអាច​ទទួល​ផលចំណេញច្រើនបំផុត។

មុននោះគណៈប្រតិភូបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធាន​គណៈ​កម្មាធិការកិច្ចការបរទេសមជ្ឈឹមលោកHoang Binh Quan និងធ្វើការជាមួយស្ថាប័នទាក់តិនមួយចំនួន​របស់​វៀតណាម​ផងដែរ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ