18/08/2015 10:53 GMT+7 Email Print Like 0

សមាជិកព្រឹទ្ធសភាត្រូវបានចោទប្រកាន់ដោយបទក្លែងសន្ធិសញ្ញាស្តីពីព្រំដែនជាមួយវៀតណាម


សមាជិកព្រឹទ្ធសភាត្រូវបានចោទប្រកាន់ដោយបទក្លែងសន្ធិសញ្ញាស្តីពីព្រំដែនជាមួយវៀតណាម (Image: VNA)

នាព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥ តុលាការ​បាន​ចោទប្រកាន់​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណៈ​បក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP) លោក ហុង សុខហួរ  ដោយ​បទ​ល្មើស​ចំនួន៣​រួមមាន៖ បទ​ក្លែងលិខិត​សាធារណៈ បទ​ប្រើ​លិខិត​សាធារណៈ​ក្លែង និង​បទញុះ​ញង់​អោយ​មានបទ​ល្មើស​មជ្ឈឹម ព្រមទាំង​សម្រេច​ឃុំ​ខ្លួន លោក ហុង សុខហួរ បណ្តោះ​អាសន្ន នៅ​ពន្ធនា​គារ​ព្រៃស​រង់ចាំ​សវនា​ការកាត់​ទោស​នៅពេល​ខាង​មុខ។ ឆ្លើយ​សំណួរ​ជាមួយ​មជ្ឈដ្ឋាន​អ្នក​សារ​ព័ត៌​មាន មេ​ធាវីការ​ពារក្តី​អោយ​លោក ហុង សុខហួរ បានបញ្ជាក់ថា៖ ក្នុង​ករណីកាត់​ទោស លោក ហុង សុខ​ហួរ អាច​ប្រឈម​មុខ​នឹងការផ្តន្ទា​ទោសដាក់​ពន្ធនា​គា​រ​ពី​៥ឆ្នាំដល់១០ ឆ្នាំ។ សមាជិក​ព្រឹទ្ធសភា ហុង សុខហួរ​ត្រូវ​បាន​​ចាប់​​ឃុំ​ខ្លួន នាព្រឹក​ថ្ងៃទី​១៥​ខែសី​ហាឆ្នាំ២០១៥ នៅរាជ​ធានីភ្នំពេញ ក្រោយពី​ក្លែងក្លាយ​សន្ធិ​សញ្ញា​ស្តីពី​ខ្សែព្រំ​ដែន​រវាង​វៀត​ណាម​និងកម្ពុជា លើបណ្តាញ​សង្គម Facebook នាថ្ងៃទី១២ខែ​សីហា។ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​សារ​ព័ត៌មានបដិសេធ​ទាំងស្រុង​ខ្លឹមសារ​ក្លែងក្លាយ ឯកសាររបស់លោក​ហុង សុខ​ហួរ​ព្រម​ទាំង​អះអាង​ថា៖ នឹងអនុវត្តដ៏ច្បាប់​យ៉ាងម៉ឹងមាត់ដើម្បី​រក្សារ​សណ្តាប់​ធ្នាប់​សាធារណៈ​នៅកម្ពុជា៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ