29/01/2020 16:04 GMT+7 Email Print Like 0

សមាជិកប្រចាំការនៃគណៈលេខា លោក Tran Quoc Vuong អញ្ជើញអុជធូបនៅបរមរាជវាំងថាំងឡុង

នាព្រឹកថ្ងៃទី ២៨ ខែមករា (ត្រូវនឹងថ្ងៃទី ៤ ខែទី១ ឆ្នាំ ជូត ទោស័ក) លោក Tran Quoc Vuong សមា ជិកប្រចាំការនៃគណៈលេខា បានរួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងទីក្រុងហាណូយអញ្ជើញចូលថ្វាយផ្កា អុជធូប និងដាំដើមឈើអនុស្សាវរីយ៍ នៅតំបន់បរមរាជវាំង ថាំងឡុង - ហាណូយ។

សមាជិកប្រចាំការនៃគណៈលេខា លោក Tran Quoc Vuong អញ្ជើញអុជធូបនៅបរមរាជវាំងថាំងឡុង

សកម្មភាពនេះគឺជាឱកាសដើម្បីរំលឹកអំពីប្រភពដើម និងតបស្នងសងគុណ ចំពោះបុព្វការីជន ដែលមានគុណូបការៈក្នុងការអប់រំកូនចៅឱ្យត្រូវផឹកទឹកនឹកដល់ប្រភពដើម ត្រូវរក្សានូវតម្លៃយ៉ាងល្អប្រសើររបស់ប្រជាជាតិ​វៀតណាម​និងរបស់ថាំងឡុង - ហាណូយ។ លើសពីនេះទៅទៀត អភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រនៃតំបន់បេតិកភណ្ឌបរមរាជវាំងថាំងឡុង ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកនៃរដ្ឋធានីហាណូយ​មានអរិយធម៌រាប់ពាន់ឆ្នាំ។

បន្ទាប់ពីពិធីអុជធូបមក លោក Tran Quoc Vuong និងគណៈប្រតិភូបានដាំដើមឈើអនុស្សាវរីយ៍ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ