08/05/2018 09:48 GMT+7 Email Print Like 0

សមាគមសហគ្រាសវៀតណាមនៅជប៉ុនផ្លាស់ប្តូរសកម្មភាពថ្មី

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) បានប្រព្រឹត្តទៅសន្និបាតសមាគមសហគ្រាសវៀតណាម នៅជប៉ុនលើកទី២ (ឆ្នាំ ២០១៨-២០២០) ។

 សមាគមសហគ្រាសវៀតណាមនៅជប៉ុនផ្លាស់ប្តូរសកម្មភាពថ្មី

សមាគមសហគ្រាសវៀតណាមនៅជប៉ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៣ ហើយសមាគមនេះ បានរួមចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong សង្ឃឹមថា ក្នុងអាណត្តិនាពេលខាងមុខ គណៈកម្មការប្រតិបត្តិថ្មី សមាគមនេះ​នឹងមានសកម្មភាពជាក់លាក់ជាច្រើនថែមទៀត ជាពិសេស ការរួមសាមគ្គីគ្នាបង្កើតឡើងកម្លាំងសម្រាប់សហគមសហគ្រាសវៀតណាមប្រចាំជប៉ុននិងសហគ្រាសវៀតណាមដែលមានកិច្ចសហការជាមួយជប៉ុន។
ប្រធានសមាគមសហគ្រាសវៀតណាមប្រចាំនៅជប៉ុនអាណត្តិឆ្នាំ២០១៨-២០២០ លោក Vu Hoang Duc ក៏បានអះអាងថា លទ្ធផលនៃសន្និបាតនេះមានអត្ថន័យដ៏សំខាន់និងបើកដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍសម្រាប់​សហគមន៍​សហគ្រាសវៀតណាមនៅជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ