20/05/2015 10:16 GMT+7 Email Print Like 0

សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត


សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត (Image: VNA)

សមាគម​របរនេសាទ​ត្រីវៀត​ណាម ទើប​នឹង​ផ្ញើ​ឯកសារ​ដល់​ខុទ្ទកា​ល័យ រដ្ឋាភិ​បាល ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ ក្រសួង​ការបរ​ទេស​គណៈកម្មាធិ​ការ កិច្ច​ការ​បរទេស​មជ្ឈឹម​ស្តីអំពី​ការ​ ដែល​ចិន​បាន​ចេញ​ផ្សាយ​បទ​​ហាម​ឃាត់​នេសាទ​ត្រី នៅ​សមុទ្រ​ខាង​កើត។ តាមនោះ រដ្ឋ​អំណាច​ទី​ក្រុង Haikou​ ខេត្ត Hainan ភាគ​ខាង​ត្បូង ចិន​ទើប​នឹង​ប្រ​កាស “ផែន​ការអនុវត្ត​ការ​ងារ​គ្រប់​គ្រង់​រដូវបិទ​នេសាទ​នៅ​សមុទ្រ​នៃ​ទីក្រុង  Haikou ឆ្នាំ​២០១៥” ក្នុង​នោះ ហាម​ឃាត់​រាល់​សកម្ម​ភាព​ នេសាទលើសមុទ្រ​ចាប់​ពី​ម៉ោង​១២ថ្ងៃទី១៦ខែ​ឧសភា​ឆ្នាំ​២០១៥ ដល់​ម៉ោង​១២ ថ្ងៃទី​១​ខែ​ហីហា​ឆ្នាំ​២០១៥ ក្នុង​ចម្ងាយ​ពី​ខ្សែរយៈ​បណ្តោយ​ទី​១២ ដល់​តំបន់​សមុទ្រ​រវាង​ខេត្ត Guang​dong និង​ទីក្រុង​ Fujian (រួម​មាន​តំបន់​មួយចំនួន​ចំណុះ​អធិបតេយ្យ​ភាព​របស់​វៀត​ណាម)​។ សមាគម​នេសាទ​ត្រីវៀត​ណាម បានលើក​ច្បាស់​លាស់​ថា៖ កាយវិការ​នេះរបស់​ចិន​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ ដែលរា​រាំងសកម្ម​ភាពផលិត​កម្ម​លើសមុទ្រ​របស់ អ្នកនេសាទ​រំលោភ​ពលើ​អធិបតេយ្យ​ភាព​កោះសមុទ្រ​របស់​វៀត​ណាម ចំពោះប្រ​ជុំកោះ Hoang Sa និង Truong Sa និង​សិទ្ធិ​យុត្តា​ធិការ​ជាតិ​ចំពោះ​បណ្ដា​តំ​បន់​សមុទ្រ​របស់​វៀត​ណាម​តាម អនុ​សញ្ញា​នៃ អ.ស.ប. ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២។ សមាគម​នេសាទ​ត្រីវៀត​ណាម ប្រឆាំង​ជំទាស់​សកម្មភាព​ដោយ​ឯក​តោភាគី និង​ខុសឆ្គង​របស់​ចិន។ សេចក្តី​សម្រេច​នេះរបស់​ចិនចាត់​ទុក​ជា​មោឃៈ។ សមាគម​នេសាទ​ត្រីវៀត​ណាមស្នើ​ឲ្យបណ្ដា​ស្ថាប័ន​មានសមត្ត​កិច្ច​ នាំចេញ​ដំណោះ​ស្រាយ​ប្រកប​ ​ដោយ​ប្រសិទ្ធ​ភាព​យ៉ាង​ឆាប់ៗ ដើម្បី​បញ្ឈប់​សកម្ម​ភាព​នេះរបស់​ចិន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ