15/01/2022 12:19 GMT+7 Email Print Like 0

សមាគមមនុស្សចាស់ បន្តពង្រីកនូវបទពិសោធន៍របស់ខ្លួន ក្នុងការឃ្លាំមើលនិងរិះគន់សង្គម

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សមាគមមនុស្សចាស់វៀតណាមបានបើកមហាសន្និបាតលើកទី ៦ អាណត្តិ ២០២១-២០២៦។
 

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត។ រូបថត៖ (Pham Kien/TTXVN)


អញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាត អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានស្នើថា៖ សមាគមមនុស្សចាស់បន្តពង្រីកបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួន ចូលរួមក្នុងការឃ្លាំមើលនិងរិះគន់សង្គម ការកសាងបក្សនិងរដ្ឋាភិបាលដោយមានតម្លាភាពនិងរឹងមាំ។

អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ក៏បានស្នើឲ្យសមាគមន៍មនុស្សចាស់ បន្តផ្លាស់ប្តូរថ្មីនូវវិធីសាស្រ្តប្រតិបត្តិការរបស់ខ្លួន ដោយប្រមូលផ្តុំសមាជិកកាន់តែច្រើន ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំង “កាន់តែវ័យចំណាស់-កាន់តែជាគំរូភ្លឺស្វាង”។ ពង្រីកបទពិសោធន៍ដ៏មានតម្លៃរបស់មនុស្សចាស់ ដើម្បីចូលរួមក្នុងការឃ្លាំមើល ការរិះគន់សង្គម ការកសាងបក្សនិងរដ្ឋាភិបាលដ៏ស្អាតស្អំ និងរឹងមាំ៖ "សមាគមត្រូវបំពេញឲ្យបានល្អថែមទៀត នូវតួនាទីស្នូល ក្នុងការថែទាំសុខភាព កែលម្អគុណភាពនៃជីវភាពទាំងផ្លូវកាយនិងផ្លូវចិត្ត សម្រាប់មនុស្សវ័យចំណាស់; ក្តាប់ជាប់សេចក្តីប្រាថ្នារបស់មនុស្សចាស់។ ចាំបាច់ត្រូវធ្វើពិពិធកម្មខ្លឹមសារ និងទម្រង់នៃការថែទាំមនុស្សចាស់; លើកកម្ពស់ការធ្វើសង្គមភាវូបនីយកម្មចំពោះសកម្មភាពនានា ជាពិសេសគឺការថែទាំខ្លួនឯងសម្រាប់មនុស្សចាស់។ មនុស្សចាស់ និងសមាគម បន្តលើកកម្ពស់ប្រាជ្ញា និងបទពិសោធន៍របស់ខ្លួន ចូលរួមយ៉ាងសកម្មក្នុងការចលនា ប្រឡងប្រណាំងស្នេហាជាតិ ជំរុញការសិក្សា បង្កើនបញ្ញា; លើកទឹកចិត្តកូនចៅដែលមានឆន្ទៈក្រោកឡើងក្នុងការសិក្សា ការងារ ផលិតកម្ម និងអាជីវកម្ម"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ