22/02/2018 10:16 GMT+7 Email Print Like 0

សមាគមព្រះពុទ្ធសាសនាវៀតណាមរៀបចំពិធីបើកពិធីបុណ្យនិទាឃរដូវ


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញវាយស្គូបើករដូវបុណ្យ

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ​សមាគមព្រះពុទ្ធសាសនាវៀត​ណាមខេត្ត ​Ninh Binh បាន បើកជាផ្លូ​វការ​ពិធី​បុណ្យ​វត្ត Bai Dinh ២​០១៨។ 
 ​
ឧបនាយករដ្ឋមន្ត្រី លោ​ក Vu Duc Dam បានអញ្ជើញវាយស្គូបើក​ពិធីបុណ្យ​នេះផងដែរ។ អញ្ជើញ​ថ្លែង​មតិក្នុង​ពិធី​ ព្រះតេជ្ជ គុណ T​hich Thanh Nhieu អនុប្រធានក្រុមប្រឹក្សាអភិបាល​ មជ្ឈឹមសមាគមព្រះពុទ្ធ សា​សនា វៀត​ណាម និង​ជាចៅអធិការវត្ត​ Bai Dinh មានពុទ្ធដីការថា​៖
 
“ដើម្បីពង្រីក​នូវតម្លៃសីលធម៌ វប្បធម៌របស់ព្រះពុទ្ធសា​សនា សំដៅកសាងជីវភាព សុ​ខសាន្ត​ត្រាន​និង​សុភមង្គល​ក៏ដូចជា សម្តែងនូវគុណធម៌ចំពោះ​បុព្វបុរសដែលមាន​ គុណបំណាច់កសាងប្រទេសជា​តិ ​វត្ត Bai Dinh ត្រូវ​បានបើក​ទូលាយនិងកសាងថ្មី ដើម្បីធ្វើជានិមិត្តរូ​បនៃតម្លៃវប្បធម៌ សីលធ​ម៌ ប្រមូលផ្តុំ​បញ្ញា ការ​ច្នៃប្រឌិត​របស់កម្មករ និងបង្កើតឡើងមជ្ឈមណ្ឌលព្រលឹងមួ​យ តំណាងឲ្យស្មារតីសាមគ្គីភាពនិ​ងភាព​សម្រប សម្រួល”​។
 
នាព្រឹកថ្ងៃដដែល ពិធីបុណ្យ​វត្ត Huong ក៏បានបើកជាផ្លូវការ។ តាមការវា​យតម្លៃ ថា ឆ្នាំ២០១៨នេះ​ សកម្មភាព​បម្រើ សេវាក​ម្មគឺមានជំនាញជាង ការរក្សាសន្តិសុ​ខ សណ្តាប់ធ្នាប់សង្គម ​អនាម័យ​សុវត្ថភាព​ម្ហូបអាហារ​ក៏ត្រូវបាន​យកចិត្តទុក​ដាក់ជា ពិសេស ​ដើម្បីបម្រើភ្ញៀវទេសចរ៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ