06/10/2018 10:02 GMT+7 Email Print Like 0

សមាគមន៍អ្នកកាសែតវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយក្លឹបអ្នកកាសែតកម្ពុជា

នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ គណៈប្រតិភូនៃក្លឹបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយអគ្គលេខាធិការនៃក្លឹប លោក ពុយ គា បានទៅបំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយសមាគមន៍អ្នកកាសែត​វៀត​ណាម​។

អនុប្រធានអចិន្ត្រៃយ៍នៃសមាគមន៍អ្នកកាសែតវៀតណាមលោក Ho Quang Loi (ខាងស្ដាំ) និងអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា្ន ផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នា (រូបថត៖ baomoi.com)

នៅក្នុងជំនួបនេះ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមន៍អ្នកកាសែតវៀតណាមលោក Ho Quang Loi បានឧទ្ទេសនាមជាមួយគណៈប្រតិភូនៃក្លឹបអ្នកកាសែតកម្ពុជាអំពីការចាត់តាំង ទ្រង់ទ្រាយ តួនាទី ឋានៈក៏ដូចជាការអភិវឌ្ឍនៃសមាគមន៍អ្នកកាសែតវៀតណាម នាពេលកន្លងទៅ ព្រមទាំងឧទ្ទេសនាមអំពីសកម្មភាពរបស់សមាគមន៍ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដូចជា៖ មហោស្រពកាសែតទូទាំងប្រទេស ពានរង្វាន់សារព័ត៌មានជាតិ ជាដើម។ ទន្ទឹមនឹងនោះ សមាគមន៍ក៏តែងតែរៀបចំសិក្ខាសាលា សន្និសីទ វគ្គបណ្ដុះបណ្ដាល ដើម្បីលើកកំពស់សមត្ថភាព វិជ្ជាជីវៈសម្រាប់សមាជិកសមាគមន៍ ព្រមទាំងរៀបចំដំណើរទស្សនកិច្ចទៅកាន់អង្គការសារព័ត៌មានអន្តរជាតិនានាផងដែរ។

ក្នុងឱកាសនេះដែរ សមាគមន៍អ្នកកាសែតវៀតណាមនិងក្លឹបអ្នកកាសែតកម្ពុជាបានចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការ។ តាមនោះ ភាគីទាំងពីរនឹងសហការគ្នាបង្កលក្ខណៈងាយស្រួមសម្រាប់អ្នកកាសែត អ្នកយកព័ត៌មាននៃភាគីទាំងពីរទៅបំពេញបេសកម្មប្រចាំនៅប្រទេសទាំងពីរ ក៏ដូចជាអ្នកកាសែត អ្នកយកព័ត៌មាននៃប្រទេសទាំងពីរត្រូវបានចូលរួមសកម្មភាពសារព័ត៌មាននានា ដែលប្រព្រឹត្តទៅនៅប្រទេសទាំងពីរ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ