សមាគមន៍វៀតណាម-អាមេរិកទទួលជួបសន្ទនាគណៈប្រតិភូនៃក្លឹបកម្លាំងមិត្តភាព San Diego
នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អនុប្រធានសមាគមន៍វៀតណាម-អាមេរិក លោក Bui The Giang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃក្លឹបកម្លាំងមិត្តភាព San Diego (អាមេរិក) ដឹកនាំដោយលោកស្រី Brenda Pearson នាយិការកម្មវិធីផ្លាស់ប្ដូរ របស់ក្លឹប ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧។ លោក Bui The Giang បានស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់គណៈប្រតិភូ នៃក្លឹបកម្លាំងមិត្តភាព San Diego ព្រមទាំងសង្ឃឹមថា សមាជិកគណៈប្រតិភូទាំងអស់ នឹងយល់ដឹងបន្ថែម អំពីទឹកដី មនុស្ស ប្រវត្តិសាស្ត្រវប្បធម៌ ទំនៀមទំលាប់និងជីវភាពរស់ នៅរបស់ប្រជាជនវៀតណាម។ លោក Bui The Giang ក៏បានជូនដំណឹងពីការ លំបាកសាកល្បងក្នុង បញ្ហាដោះស្រាយផលវិបាក ដោយសង្គ្រាមវៀតណាម ក្នុងនោះមានបញ្ហាជាតិគីមីពុលពណ៍លឿងទុំ/dioxin និងបោះសម្អាតគ្រាប់បែកមីន។ ការដោះស្រាយយ៉ាងល្អបញ្ហានេះ នឹងរួមចំណែកពង្រឹងទំនុកទុកចិត្ត បង្កើន ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងអាមេរិកនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម