20/03/2017 10:17 GMT+7 Email Print Like 0

សមាគមន៍វៀតណាម-អាមេរិកទទួលជួបសន្ទនាគណៈប្រតិភូនៃក្លឹបកម្លាំងមិត្តភាព San Diego

​នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានី​ហាណូយ អនុប្រធាន​សមាគមន៍​វៀត​ណាម​-​អាមេរិក លោក Bui The Giang បាន​​ទទួល​ជួប​សន្ទនា​ជាមួយ​គណៈ​ប្រតិភូ​នៃក្លឹប​កម្លាំង​មិត្តភាព San Diego (អាមេរិក) ដឹកនាំ​ដោយ​លោក​ស្រី Brenda Pearson នាយិការ​កម្ម​វិធីផ្លាស់​ប្ដូរ​ របស់​ក្លឹប ដែល​កំពុង​អញ្ជើញ​មក​បំពេ​ញ​ទស្សន​កិច្ច នៅវៀត​ណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧។ លោក Bui The Giang បាន​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​នៅ​វៀត​​ណាម​លើក​នេះ រប​ស់​គណៈប្រតិភូ នៃក្លឹបកម្លាំង​មិត្តភាព San Diego ព្រមទាំង​សង្ឃឹម​ថា សមាជិក​គណៈ​ប្រតិភូ​​​​ទាំងអស់ នឹងយល់​ដឹងបន្ថែម អំពី​ទឹកដី មនុស្ស ប្រវត្តិសាស្ត្រ​វប្បធម៌ ទំនៀមទំលាប់និងជីវភាពរស់ នៅរបស់ប្រជាជន​វៀត​ណាម។ លោក Bui The Giang ក៏បានជូនដំណឹងពីការ លំបាក​សាកល្បង​ក្នុង​ បញ្ហា​ដោះ​ស្រាយ​ផលវិបាក ដោយសង្គ្រាមវៀតណាម ក្នុង​នោះមាន​បញ្ហាជាតិ​គីមី​ពុល​ពណ៍លឿ​ងទុំ​/dioxin និងបោះសម្អាត​គ្រាប់​បែក​មីន។ ការដោះ​ស្រាយ​យ៉ាង​ល្អបញ្ហានេះ នឹងរួមចំណែកពង្រឹងទំនុកទុកចិត្ត បង្កើន ចំណងមិត្តភាព​រវាង​ប្រជាជន​នៃប្រទេសទាំង​ពីរ​វៀតណាម និងអាមេរិកនាពេល​ខាងមុខ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ