13/12/2018 09:54 GMT+7 Email Print Like 0

សមាគមន៍និស្សិតវៀតណាមផ្លាស់ប្ដូរថ្មីខ្លឹមសារនិងវិធីសាស្ត្រធ្វើសកម្មភាពដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិ

មហាសន្និបាតនិស្សិតវៀតណាមលើកទី១០ អាណត្តិ២០១៨-២០២៣ បាន បិទបញ្ចប់នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

គណៈប្រតិបតិ្តសមាគមន៍និស្សិតវៀតណាមលើកទី១០

មុននោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើនបានអញ្ជើញចូលរួមនិងជួបសន្ទនាជាមួយតំណាងនៃមហាសន្និបាតអំពីបញ្ហានានាដូចជា៖ ការបង្កើតការងារធ្វើសម្រាប់និស្សិតបន្ទាប់ពីបញ្ចប់ការសិក្សា ការបណ្ដុះបណ្ដាលជំនាញទន់សម្រាប់និស្សិតនិងការបង្កើតយន្តការដើម្បី​និស្សិតចូលរួមការស្រាវជ្រាវវិទ្យាសាស្ត្រ ជាដើម។

បន្ទាប់ពីជំនួបសន្ទនានេះ មហាសន្និបាតបានបង្ហាញក្រុមប្រឹក្សារួមដំណើរជួយឧបត្ថម្ភសកម្មភាពរបស់សមាគមន៍​និស្សិត ព្រមទាំងបង្ហាញគណៈប្រតិបតិ្តសមាគមន៍និស្សិតវៀតណាមលើកទី១០ ផងដែរ។ ប្រធានសមាគមន៍ និស្សិតវៀតណាមលោក Bui Quang Huy បានសង្កត់ធ្ងន់ថា៖

“គណៈប្រតិបតិ្តអាណត្តិថ្មីសូមសន្យាថា នឹងសាមគ្គីគ្នា រួមដៃរួមកម្លាំង ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយកម្មាភិបាលសមាគមន៍និស្សិតទូទាំងប្រទេស ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនិងនវានុវត្តន៍នូវសេចក្ដីសម្រេចចិត្តមហាសន្និបាតសមាគមន៍និស្សិតវៀតណាមទូទាំងប្រទេសលើកទី១០។ យើងខ្ញុំនឹងផ្លាស់ប្ដូរថ្មីខ្លឹមសារ វិធីសាស្ត្រធ្វើសកម្មភាពដោយឥតឈប់ឈរដើម្បី ឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ