17/03/2016 10:30 GMT+7 Email Print Like 0

សមាគមន៍ជនវៀតណាមនានានៅអឺរ៉ុបផ្ញើរលិខិតបើកចំហរទៅកាន់ EP ស្តីពី​ស្ថានភាព​នៅ​សមុទ្រ​ខាង​កើត​


សមាគមន៍ជនវៀតណាមនានានៅអឺរ៉ុបផ្ញើរលិខិតបើក
ចំហរទៅកាន់ EP ស្តីពី ស្ថានភាពនៅសមុទ្រខាងកើត

នាថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ សាស្ត្រចារ្យ​បណ្ឌិត Nguyen Van Thoai ប្រធាន​សម្ព័ន្ធ សមាគម​ជន​វៀត​ណាម​នៅអាល្លឺ​ម៉ង់ រួមជាមួយតំណាងអង្គការវៀត​ណាម ដទៃទៀត​ប្រចាំ​នៅអាល្លឺ​ម៉ង់ បារាំង បែហ្សីក និងអង់​គ្លេស​បាន​ប្រគល់​ឲ្យលោក ស្រី Barbara​ Lochbihler សមាជិកសភានៃបក្រុមសមាជិកសភា ទទួល​បន្ទុក កិច្ច​ការបរទេស​តំបន់​អាស៊ីអាគ្នេយ៍ ចំណុះសភាអឺរ៉ុប នូវលិខិតបើកចំហរមួយ ស្តីពីសកម្មភាព​ឯកតោភាគី​បង្កភាព​តាន​តឹង​របស់​ចិន​នៅ​សមុទ្រ​ខាងកើត នា​ពេលកន្លងទៅ។​ សាស្ត្រាចារ្យបណ្ឌិត Nguyen Van Thoai បាន​សង្កត់ធ្ងន់​ថា រួមជាមួយ​បងប្អូន​ជន​រួម​ជាតិក្នុងប្រទេស សហគមន៍ជនវៀតណាមនៅឯបរទេស មានបំណងប្រាថ្នាបង្កើត​ឡើង​កម្លាំង​ពលំ ដើម្បី​រាំងស្កាត់​ អំពើរំលោភច្បាប់អន្តរ ជាតិរបស់ចិននៅសមុទ្រខាង​កើត។ តាមរយៈសំបុត្រនេះ សហគមន៍​ជន​វៀត​​ណាម នៅឯបរទេសមានបំណងថា សមាជិកសភាអឺរ៉ុបនឹងឡើងសម្លេងគាំទ្រ នូវ បំណង​ប្រាថ្នា​ស្របច្បាប់​របស់​ប្រជា​ជន​វៀតណាម និងសំណូមពរចិនគោរពសន្ធិ សញ្ញាអ.ស.បស្តីពីច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
      
រីឯខ្លួនវិញ សមាជិការសភា Lochbihler បានឲ្យដឹងថា បញ្ហាសមុទ្រខាង កើត​ជានិច្ច​កាល​បាន​យក​មក​ពិភាក្សា​នៅក្នុង​រាល់​ជំនួប​ធ្វើការរវាងគណៈកម្មា ធិការអឺរ៉ុប​EC ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ​មួយ​ចំនួន។ លោក​ស្រី​សម្តែង​ក្តី សង្ឃឹ​មថា​រាល់​ជំលោះនៅសមុទ្រខាងកើតត្រូវ បានដោះស្រាយដោយសន្តិវិធី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ