31/08/2018 10:32 GMT+7 Email Print Like 0

សមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជាត្រូវបានសម្ពោធជាផ្លូវការ


 លោក Vu Mao ប្រធានសមាគមន៍មិត្តភាពវៀតណាម កម្ពុជា (ខាងស្ដាំ) អបអរសាទរសមាគមន៍ខ្មែរ-វៀតណាម (រូបថត៖ VOV) 

 នាថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៨ នៅរាជធានីភ្នំពេញ សហគមន៍ជន វៀតណាមនៅ កម្ពុជា​បាន​រៀប​ចំពិធី​រំលឹក​ខួប​រយៈពេល៧៣​ឆ្នាំ នៃបដិវត្តន៍ ខែសីហានិងទិវាបុណ្យជាតិថ្ងៃទី​២ ខែកញ្ញា ព្រមទាំងសម្ពោធជាផ្លូវ​ការ​សមាគមន៍​ខ្មែរ-វៀតណាម​នៅ​កម្ពុជាផងដែរ។​
 
លោក Chau Van Chi ប្រធានសមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា បានឲ្យ ដឹងថា សមាគមន៍​ត្រូវបាន​ចុះបញ្ជី​ធ្វើសកម្មភាព​ជាផ្លូវការក្នុង​បញ្ជីរាយនាម ​សមាគមន៍​នៃក្រសួង​មហាផ្ទៃកម្ពុជា​តាមច្បាប់​ស្ដីពីសមាគមន៍​ដែលទើប​នឹងបានធ្វើវិសោធនកម្មរបស់កម្ពុជា។ សមាគម​ន៍នឹងជាអង្គការមហាជនតំណាង​ឲ្យជន​ ខ្មែរដើម​​កំណើត​វៀត​ណាម និងប្រជាជនវៀតណាមដែលទៅរស់នៅនិងធ្វើការដោយ​ស្របច្បាប់នៅកម្ពុជា​ផង​ដែរ​។ លោក​ Chau Van Chi បានឲ្យដឹងថែមទៀតថា៖
 
 “សមាគមន៍​នឹង​​សាមគ្គីគ្នា គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជា គោរពទំនៀម​ទំលាប់​ប្រពៃណីខ្មែរ​ផងដែរ​។ តាមនោះរួមចំណែកកសាងប្រទេស កម្ពុជាកាន់តែវិបុលភាព​និងរឹតបន្តឹង​ចំណង​មិត្តភាព​សាមគ្គីភាព​រវាងប្រជាជន​វៀតណាមជាមួយប្រជាជនខ្មែរ”៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ