22/01/2016 09:34 GMT+7 Email Print Like 0

សមាគមជនវៀតណាមនៅបារាំងប្រឆាំងជំទាស់បណ្ដាជើងហោះហើររបស់ចិនទៅប្រជុំកោះ TruongSa


សមាគមជនវៀតណាមនៅបារាំងប្រឆាំងជំទាស់បណ្ដាជើងហោះហើររបស់ចិនទៅប្រជុំកោះ Truong Sa (Image: VNA)

បណ្ដាសមាគមជនវៀតណាមនៅបារាំងនិងមិត្តភក្តិបារាំង នាថ្ងៃទី១៨ ខែ​មករា បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​បណ្ដា​ជើង​ហោះ​ហើរ​សាកល្បង របស់ចិន​ទៅកាន់​កោះថ្មរ Chu Thap ចំណុះប្រជុំកោះ Truong Sa របស់​វៀត​ណាម​។ សេចក្តីប្រកាសបានលើកច្បាស់ថា៖ ទង្វើគ្រោះថ្នាក់​នេះរបស់​ប៉េកាំង​បាន​រំលោភ​ដ៏ធ្ងន់​ធ្ងរ​ទៅលើ​ច្បាប់​អន្តរជាតិ​ជាពិសេស​ គឺ​អនុសញ្ញា អ.ស.ប. ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) តាមនោះហាម​ឃាត់រាល់​ទង្វើផ្លាស់​ប្តូរ​សភាព​ដើម​ក្នុង​តំបន់​។ សេចក្តីប្រកាសបានអំពាវនាវឲ្យសហ​គមន៍​អន្តរជាតិ ​ប្រឆាំង​ជំទាស់​រាល់​ទង្វើ​បង្ក​រឿង​ហេតុ​របស់​ចិន​សំដៅធា​នា​​សេរីភាពនាវាចរណ៍ ស្ថិរភាពក្នុងតំបន់និងសន្តិភាពលើ សកលលោក។ មុន​នោះនាថ្ងៃទី​២ និងទី​៦ ខែ​មករា ឆ្នាំ​២០១៦ ចិនបានដំណើរការសាកល្បង​ជើងហោះ​ហើរ​ទៅកាន់​ព្រលាន​យន្ត​ហោះដែល​ប្រទេស​នេះកសាង​ខុស​ច្បាប់នៅកោះថ្មរ Chu Thap ចំណុះប្រជុំកោះ Truong Sa របស់​វៀតណាម។ ភ្លាមមួយរំពិច អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេសវៀត​ណាម លោក Le Hai Binh បានចេញ​ផ្សាយ​សេចក្តី​ប្រកា​ស​ប្រឆាំង​ជំទាស់​ទង្វើរ​រំលោភ​លើ​អធិបតេយ្យភាព របស់ចិនចំពោះប្រជុំកោះ Truong Sa របស់វៀត​ណាម៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ