30/09/2018 11:25 GMT+7 Email Print Like 0

សមាគមគាំពារអ្នកជម្ងឺក្រីក្រទីក្រុងហូជីមិញ៖ ២៥ឆ្នាំនាំមកនូវសុភមង្គលជូនអ្នកក្រីក្រ


 តំណាងសមាគមទទួលជំនួយពីសប្បុរសជន

 ក្នុងរយៈ​ពេល ២៥ ឆ្នាំកន្លងទៅ សមាគមបានជួយឧប​ត្ថម្ភកុមារក្រីក្រនិងជនក្រីក្ររា​ប់រយពាន់​នាក់ នៅ​ទូទាំង​​ប្រទេស។ កុមារដែលមានជំងឺបេះដូងពីកំណើត ជាង​ ៨១៥០ នាក់ត្រូវបានជួយសង្គ្រោះជី​វិត​ កុមារ និង​មនុស្ស​​ចាស់ជរាជាង​ ៥៧២០០០ នាក់ទៀតត្រូវបា​នព្យាបាលជម្ងឺភ្នែក គឺ​ជាលទ្ធផល​លេច​ធ្លោក្នុង​ដំណើរ​ការ​ធ្វើ​សកម្ម​ភាព​របស់សមាគម​គាំពារអ្នកជម្ងឺក្រីក្រទីក្រុងហូ​ជីមិញ ដែល​ត្រូវ​បាន​កត់​សម្គាល់​នៅក្នុង​ពិធីបូក​សរុប​រយៈពេល​ ២៥ ឆ្នាំ នៃទិវាបង្កើតសមាគម នាថ្ងៃទី ២​៩ ខែ​កញ្ញា នៅទីក្រុងហូជីមិញ​។
 
សមាគមគាំពារអ្នកជម្ងឺក្រីក្រទីក្រុងហូជីមិញត្រូវបានបង្កើតឡើងនាដើមឆ្នាំ ១៩៩៤។ ក្នុងរយៈពេល ២៥ ឆ្នាំ​កន្លង​ទៅ សមាគមបានជួយឧបត្ថម្ភកុមារក្រីក្រនិងជនក្រីក្ររាប់រយពាន់នាក់ នៅទូទាំងប្រទេស។ សមាគម​បាន​ក្លាយ​ទៅជាស្ពានតភ្ជាប់ក្នុងការជួយឧបត្ថម្ភដល់កុមារ អ្នកជម្ងឺក្រីក្រ នៅទីក្រុងហូជិមិញ និងខេត្តក្រុង​ជាច្រើន​ ក្នុងនោះមានទាំងប្រទេសឡាវ និង​កម្ពុជាផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ