18/06/2018 09:23 GMT+7 Email Print Like 0

សមាគមខ្មែរ - វៀតណាមនៅកម្ពុជាត្រូវបាន​ចុះបញ្ជី នៅក្នុងបញ្ជីឈ្មោះ​សមាគម​របស់ក្រសួង​មហាផ្ទៃកម្ពុជា​


 ប្រធានសមាគមខ្មែរ-វៀតណាម លោក Chau Van Chi ប្រគល់ត្រានិងលក្ខន្តិកៈដល់សមាជិកសាខាតាមខេត្ត ក្រុងនានា (រូបថតៈ VOV)

ក្រសួងមហាផ្ទៃកម្ពុជាទើប​នឹងចេញផ្សាយសេចក្តីសម្រេច​ចិត្តអនុញ្ញតឲ្យ “​សមាគមខ្មែរ-វៀត​ណាម នៅ​កម្ពុជា”​ (KVA)​ ចុះឈ្មោះក្នុងបញ្ជីឈ្មោះសមាគមរប​ស់ក្រសួងមហាផ្ទៃកម្ពុជា​ ជំនួសឲ្យឈ្មោះចាស់គឺ “ស​ម្ព័ន្ធសមាគម​ខ្មែរ-វៀត​ណាម​ នៅព្រះរាជាណាចក្រកម្ពុជា” ដែលបានបង្កើត​កាលពីឆ្នាំ២០​០៣។

ភ្លាមៗ​បន្ទាប់ពីការសម្រេចចិត្តនោះ នាថ្ងៃទី១៦មិថុនា នៅ​រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ស​មាគម​ខ្មែរ-វៀតណាម​នៅកម្ពុជាបានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិ​ត្ត លក្ខន្តិកៈ​និង​ត្រាថ្មី​សម្រាប់​សាខាស​មាគម​ខ្មែរ​-វៀតណាមនៅតាមខេត្ត ​ក្រុងនានារបស់​កម្ពុជា។​
 
តំណាង​សហគមន៍ជនវៀតណាមដែលកំពុ​ងរស់នៅកម្ពុជា លោក Chau Van Chi ប្រធានសមាគ​មខ្មែរ-វៀតណាម នៅកម្ពុជាបាន​ឲ្យដឹងថា ការដែលសមាគមខ្មែរ-វៀតណាម នៅកម្ពុ​ជាក៏ដូចជាសាខាតាមខេ​ត្ត ក្រុង​ដែលទទួល​បានសេចក្តីសម្រេច លក្ខន្តិកៈ​និងត្រាថ្មី​នឹង​បង្កលក្ខណៈ​ងាយ​ស្រួលជាង​សម្រាប់​សមាគម​ដំណើរ​សកម្មភាព​បម្រើសហគម ជួយបងប្អូនវៀត​ ណាមស្ថិរភាពជីវភាព​រស់នៅ និ​ងសម្រប​ខ្លួន​យ៉ាង​ល្អថែម​ទៀត​ទៅក្នុង​សង្គមកម្ពុជា​។ លោក Chau Van Chi បានសង្កត់ធ្ងន់ថា​ សមាគមខ្មែរ-វៀត​ណាម ធ្វើសកម្មភាព​ដោយគ្មាន​ស្វែងរ​កប្រាក់ចំណេញ គ្មានការរើសអើ​ងពូជសាសន៍ សាសនា មិនធ្វើនយោបា​យ និងមិនធ្វើជាឧប ករណ៍​របស់គណៈ​បក្សណាៗទាំងអស់។ ពោល​គឺសមាគមត្រឹមតែបម្រើផល​ប្រយោជន៍របស់ សមជិកនៃ​សមាគម​តែ​ប៉ុណ្ណោះ។​
 
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឯ​កអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក​ Vu ៖Quang Minh បានជឿជាក់​ថា៖ ដោយប្រពៃណីធ្វើសកម្មភាព​របស់សមាគមតាមរយៈពេល៣០​ឆ្នាំកន្លងទៅនោះ ក្នុងនាមជា​នីតិបុគ្គល​និងរ​ចនាសម្ព័ន្ធមានចំណុចថ្មីច្រើ​ន ដែលបានរដ្ឋអំណាចកម្ពុជាទទួ​លស្គាល់ សមាគមនឹង​បន្តមាន​សកម្ម​ ភាពសកម្មនិងពោរពេ​ញទៅដោយផលប្រ យោជន៍ជូនសហគ​មន៍ក៏ដូចជាសង្គមកម្ពុជា ​រួមចំណែក​សក្តិសម​ទៅក្នុងការ​បង្កើន​ចំណងមិត្តភាពប្រពៃណីរវាងកម្ពុជា​និងវៀតណាម៕

 

តាម VOV5 ​- វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ