27/07/2016 08:55 GMT+7 Email Print Like 0

សមាគមកាកបាទក្រហមអាមេរិកផ្តល់ជំនួយជាង២០លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ការ​មនុស្សធម៌​នៅវៀត​ណាម​


ទិដ្ឋភាពនៃជំនួបរវាងសមាគមកាកបាទក្រហមអាមេរិកនិងសមាគមកាកបាទក្រហមវៀតណាម (រូបថតៈ MINH MANH-qdnd.vn)

ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧ សមាគមកាក​បាទ​ក្រហម​អាមេរិក បាន​ជួយ​វៀតណាម អនុវត្ត​នូវ​ផែន​ការ​និង​គម្រោង​មនុស្សធម៌​ចំនួន១៤ ដែលមានតម្លៃ​ជា២០លានដុល្លារ​អាមេរិក។ នេះជាព័ត៌មាន​បាន​នាំចេញ​នាថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៦​ នៅក្នុង​ជំនួបរវាង​សមាគម​កាក​បាទ​ក្រហម​អាមេរិក​ និង​សមាគម​កាក​បាទ​ក្រហម​វៀតណាម។ នៅក្នុងជំនួបនេះ ប្រធានសមាគមកាកបាទ​ក្រហមវៀត​ណាម លោក​ស្រី Nguyen Thi Xuan Thu មានបំណង​ថា ថ្នាក់ដឹកនាំ​សមាគមកាក​បាទ​ក្រហម​អាមេរិក បន្តផ្តោតការយក​ចិត្ត​ទុក​ដាក់ គាំទ្រ​និង​ជួយ​ឧបត្ថម្ភនូវ​កម្ម​វិធី គម្រោងការ​សំដៅ​កាត់បន្ថយ​ហានិភ័យ បន្សំានឹងបម្រែបម្រួល​អាកាស​ធាតុ និង​ថែទាំ​សុខ​ភាព​ប្រជាជន នៅទីប្រជុំជននានាលើទូទាំងប្រទេសវៀតណាម។ ទន្ទឹម​ជាមួយគ្នានោះ​សមាគម​កាកបាទក្រ​ហមអាមេរិក ក៏មាន​ការយកចិត្តទុក​ដាក់ បើកទូលាយកិច្ច​សហប្រតិបត្តិ​ការជា​មួយ​វៀត​ណាម​លើ​វិស័យ​ថៃទាំជ​ន​ចាស់​ជរា ជួយឧបត្ថម្ភជន​ពិការ​ជនរង​គ្រោះដោយ​​ជាតិពុល​ព័ណ៌​លឿង​ទុំ រួម​ទាំង​លើកកំ ពស់សមត្ថភាព ​របស់​សមាគមកាកបាទក្រហមវៀតណាម គ្រប់ជាន់ថ្នា​ក់​ទៀត​ផង។

​នៅក្នុងជំនួបនេះ អនុប្រធានជាន់ខ្ពស់នៃសមាគមកាកបាទក្រហមអាមេរិក​ Harold Brooks បានសន្យា នឹងបន្ត​សហប្រតិ​បត្តិ​ការ និងជួយឧបត្ថម្ភសមាគមកាកបាទ​ក្រហម វៀត​ណាម ក្នុង​វិស័យ​មនុស្សធម៌​នាពេល​ខាង​មុខ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ