01/05/2015 13:06 GMT+7 Email Print Like 0

សមាគមកាកបាទក្រហមវៀតណាមជួយឧបត្ថម្ភប្រជាជននេប៉ាលជំនះពុះពារលើ ផលវិបាកដោយការរញ្ជួយដី


សមាគមកាកបាទក្រហមវៀតណាមជួយឧបត្ថម្ភប្រជាជននេប៉ាលជំនះពុះពារលើ ផលវិបាកដោយការរញ្ជួយដី (Image: VNA)


 
ជួយជ្រោមជ្រែងការអំពាវនាវនៃសមាគមន៍កាកបាទក្រហមនិង-អឌ្ឍច័ន្ទ ក្រហមអន្តរជាតិ មជ្ឈឹមសមាគម​កាក​បាទ​ក្រហមវៀតណាមបានផ្តល់ប្រាក់ជំនួយចំនួន ៣ សែនដុល្លាអាមេរិកសំដៅជួយឧបត្ថម្ភប្រ​ជាជន​នេ​ប៉ាល​ជំនះពុះពារលើផលវិបាក ដោយការរញ្ជួយដី។ ចំនួនប្រាក់ពោលខាងលើ​នឹងត្រូវបានផ្ញើរមកបណ្ដា​គ្រួសារ​ជនរង គ្រោះដោយការរញ្ជួយដីនៅនេប៉ាលតាមរយៈសមាគមកាកបាទក្រហមអឌ្ឍច័ន្ទក្រហម 
អន្តរជាតិ​។ រួមជាមួយការផ្តល់ជំនួយខាងវត្ថុ មជ្ឈឹមសមាគមកាកបាទក្រហម វៀតណាមមានផែនការអំពាវ​នាវ​​ប្រជាជន​ទូទាំងប្រទេសរៃអង្គាសចែករំលែកការ លំបាកជាមួយប្រជាជននេប៉ាល៕ 

 
តាម​ VOV5 -  វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ