14/01/2018 07:36 GMT+7 Email Print Like 0

សមាគមកសិករវៀតណាមឈានដល់បដិវត្តន៍កសិកម្មបច្ចេកវិទ្យាខ្ពស់៤.០

ដូចព័ត៌មានដែលបានជូននាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ មជ្ឈឹមសមាគមកសិករ​វៀត​ណាម​បានរៀបចំសន្និសីទគណៈប្រតិបត្តិលើកទី១៣នីតិកាលទី៦ (អាណត្តិ២០១៣-២០១៨)។


 លោក Thao Xuan Sung

នៅក្នុងសន្និសីទ លោក Thao Xuan Sung សមាជិកមជ្ឈឹមបក្ស ត្រូវបានជាប់ ឆ្នោតជាប្រធានសមាគមកសិករ​វៀត​ណាមនីតិកាលទី ៦ អាណត្តិ២០១៣-២០១៨។ ស្តីពីភារកិច្ចស្នូលរបស់សមាគមកសិករវៀតណាម នាពេលខាងមុខ លោក Thao Xuan Sung បានឲ្យដឹងថា៖

“ពិនិត្យឡើងវិញនិងពង្រឹងប្រព័ន្ធគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម អភិវឌ្ឍន៍ជនបទនិងអភិវឌ្ឍន៍​​ប្រភពធនធានមនុស្សមានគុណភាពខ្ពស់លើទូទាំងប្រទេស។ នោះជាភារកិច្ចដែលយើងខ្ញុំនឹងផ្តល់អាទិភាពចម្បង។ គណៈប្រតិបត្តិមជ្ឈឹម សមាគមកសិករវៀតណាមនឹងរួមសហការជាមួយក្រសួងស្ថាប័ននានា អនុវត្តល្អការងារផ្លាស់ប្តូរបច្ចេកវិទ្យាជឿនលឿនក្នុងកសិកម្ម។ តាមនោះ យើងអាចដណ្តើមបានជ័យជម្នះក្នុងបដិវត្តន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ (កសិ កម្ម៤.០)។ ពីនោះ វៀតណាមអាចក្លាយទៅជាប្រទេសផ្តល់អាហារអនាម័យ សម្រាប់តំបន់និងលើពិភពលោក”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ