06/10/2018 10:39 GMT+7 Email Print Like 0

សមមិត្ត ដូមឿយ (Do Muoi) - យុទ្ធជនបដិវត្តន៍ បុត្រាដ៏ឆ្នើមមួយរូបនៃវាលទំនាបទន្ល ហុង (Hong)

តំបន់​ជនបទ​មួយ​ស្ថិតនៅក្បែរ​ទន្លេ​ហុង (Hong) – ភូមិ​ ដុង​ ភូ​លៀត (Dong Phu Liet) ( សព្វថ្ងៃនេះ​​គឺ​ភូមិ​​ដុង​មី (Dong My) ស្រុក​ ថាញ​ទ្រី (Thanh Tri) រដ្ឋធានី ហាណូយ (Ha Noi)) បាន​បង្កើត​​យុទ្ធជន​​បដិវត្តន៍​ម្នាក់ជាថ្នាក់​ដឹកនាំ​បក្ស​​និង​រដ្ឋ​វៀតណាម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​។ នា​ចុង​សតវត្សរ៍ ២០ សមមិត្ត ដូ​មឿយ (Do Muoi) ​បាន​កាន់តំណែងជាអតីត​​ប្រធាន​​​គណៈរដ្ឋមន្ត្រី តាំង​ពី​ឆ្នាំ១៩៨៨ ដល់​ ឆ្នាំ១៩៩១ អតីត​អគ្គលេខា​បក្ស​​​កុម្មុយនិស្ត​វៀតណាម តាំង​ពី​ឆ្នាំ១៩៩១ ដល់​ ឆ្នាំ១៩៩៧។ នា​ពេល​វេលា​ម៉ោង ២៣ និង​ ១២ នាទី​ នៅ​ថ្ងៃទី១ ខែ​តុលា ឆ្នាំ២០១៨ សមមិត្ត​ ដូ​មឿយ (Do Muoi) ​បាន​ទទួល​មរណភាព និង​​បន្សល់​នូវ​ភាព​សោក​ស្តាយ​​​ខ្លាំង​ពី​ប្រជាពលរដ្ឋ វៀតណាម។
 

លោកកើតនាថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩១៧ និងជាកូនច្បងក្នុងវង្សត្រកូល ង្វៀនយុយ (Nguyen Duy។ ឪពុក ម្តាយរបស់លោកគឺជាកសិករធ្វើស្រែ នៅភូមិមួយស្ថិតនៅក្បែរទន្លេ ហុង (Hong)។ លោក ដូមឿយ (Do Muoi) មានបងប្អូនបង្កើតបួននាក់។ កាលពីកុមាលភាព បងប្អូនទាំងបួននាក់នោះសុទ្ធតែធ្វើការផង និងរៀនផង ដើម្បីជួយគ្រួសារ។

នាឆ្នាំ១៩៣៦ លោក ដូមឿយ (Do Muoi) ចាប់ផ្តើមចូលរួមក្នុងបណ្តាសកម្មភាពបដិវត្តន៍។ គ្រួសារលោកក្លាយទៅជាទីកន្លែងចិញ្ចឹម និងលាក់ខ្លួនរបស់យុទ្ធជនកុម្មុយ។ នាឆ្នាំ១៩៣៩ លោកបានក្លាយទៅជាសមាជិកនៃបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយរួមជាមួយសមមិត្តផ្សេងៗ មួយចំនួនទៀត ក្នុងគណៈកម្មការបក្សភាគតំបន់ដឹកនាំប្រជាជនក្នុងតំបន់ និងបណ្តាឃុំជុំវិញក្រោកឈរឡើង តស៊ូ ទាមទារបន្ថយពន្ធ និងសិទ្ធិប្រជាធិបតេយ្យ។ លោក ដូមឿយ (Do Muoi)  បានធ្វើដំណើរទៅកាន់បណ្តាភូមិ ស្ថិតនៅតំបន់ក្បែរទន្លេហុង (Hong) ដើម្បីចលនាមហាជន និងរៀបចំកម្លាំងបដិវត្តន៍។ ទន្លេហុង (Hong)   ក្នុងរដូវភ្លៀងព្យុះបានតែងតែលេចចេញរូបភាពយុទ្ធជនបដិវត្តន៍វ័យក្មេងមួយរូបខិតខំប្រឹងប្រឹង និងយកអស់កម្លាំងកាយចិត្ត ដោយសារចលនាបដិវត្តន៍។

ពួកបារាំងបង្ក្រាបចលនាបដិវត្តន៍យ៉ាងសាហាវ។ លោក ដូមឿយ (Do Muoi) បានចាប់ខ្លួននិង ឃុំឃាំងខ្លួនក្នុងរយៈពេល ១០ ឆ្នាំ នៅពនាគារ ហ័រឡ (Hoa Lo) (រដ្ឋធានីហាណូយ) (Ha Noi)។

បានឃុំឃាំងក្នុងពនាគាររយៈពេល ៣ ឆ្នាំ រហូតដល់ថ្ងៃដែលពួកជប៉ុនវាយប្រហាររដ្ឋពួកបារាំង (ថ្ងៃទី ៩ ខែមីនា ឆ្នាំ១៩៥៤) លោករួមនឹងសមមិត្តមួយចំនួនផ្សេងៗ ទៀតបានលួចរត់ចេញពីគុក។ ដើម្បីជៀសវាងការបង្ក្រាបរបស់សត្រូវ លោកបានស្នាក់នៅវត្ត ត្រឹមឡុង (Tram Long)។ ក៏នៅទីនោះលោកបានគិតគូរ និងមានចំណេះដឹងយ៉ាងជ្រាលជ្រៅនូវព្រះពុទ្ធនិងបដិវត្តន៍។

បដិវត្តន៍ខែសីហាទទួលភាពជោគជ័យមិនយូរប៉ុន្មានទេ ប្រទេសជាតិបន្តចាប់ផ្តើមការធ្វើបដិវត្តន៍ប្រឆាំងពួកឈ្លានពានបារាំង។ ទោះបី នៅពេលនោះស្ថានភាពបដិវត្តន៍ប្រទេសជាតិពិតជាតានតឹង ប៉ុន្តែលោកបានវត្តមាននៅគ្រប់ទីកន្លែង ស្ថិតនៅវាលទំនាបទន្លេហុង (Hong)  ក្នុងនាមលេខាគណៈកម្មាការបក្សភាគខេត្ត ហាដុង (Ha Dong) ខេត្ត ហាណាម (Ha Nam) ខេត្ត ណាមឌីញ (Nam Dinh) ខេត្ត និញប៊ិញ (Ninh binh) ខេត្ត ហ័រប៊ិញ (Hoa Binh) អនុលេខានៃគណៈកម្មាការបក្សភាគអន្តរតំបន់ ៣ និងជាអនុប្រធានគណៈកម្មធិការធ្វើបដិវត្តន៍រដ្ឋបាល ប្រធាននយោបាយកងទ័ពនៅអន្តរតំបន់ ៣ និងជាមេបញ្ជាការអន្តរតំបន់ ៣។

បងប្រុស ង៉ាន (Ngan) ជាឈ្មោះបដិវត្តន៍របស់លោក ដូមឿយ (Do Muoi) បានចាត់តែងតាំងជាលេខានៃគណៈអភិបាល ប្រធាននយោបាយកងទ័ពនៅតំបន់ ប្រធានគណៈកម្មធិការធ្វើបដិវត្តន៍រដ្ឋបាលតំបន់ និងលេខាបក្សគណៈកម្មាការតំបន់ខាងឆ្វេងទន្លេហុង (Hong) ចាប់ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤។ យើងបានមើលឃើញថា៖ ជីវភាពនិងបុព្វហេតុធ្វើបដិវត្តន៍របស់ លោក ដូមឿយ (Do Muoi) តភ្ជាប់យ៉ាងជិតស្និទ្ធនឹងទន្លេហុង (Hong) ។ លោកបានបង្កើតនិងធំឡើងដឹងក្តីក្បែរទន្លេ ហុង (Hong) ចូលរួមក្នុងចលនាបដិវត្តន៍ក៏បានប្រព្រឹត្តទៅក្នុងតំបន់វាលទំនាបទន្លេ ហុង (Hong)។ អ្វីៗ ទាំងនោះ ដែលរួមចំណែកសំខាន់ក្នុងភាពជោគជ័យ​​​​នៃ​បដិវត្តន៍​ប្រឆាំង​ពួក​បារាំង​​​​អូសបន្លាយ​រយៈពេល ៩ ឆ្នាំ។


 នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៩០ លោកប្រធានគណៈរដ្ឋមន្ត្រី ដូមឿយ (Do Muoi) ជួបសំណេះសំណាលជាមួយកុមារនៃរដ្ឋធានីហាណូយ (Ha Noi) និងខេត្ត ថាយប៊ិញ (Thai Binh) ក្នុងឱកាសក្មុយៗ មកចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងទស្សនាសារមន្ទីរហូជីមិញ ។
រូបថត៖ មីញដាវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកប្រធានគណៈរដ្ឋមន្ត្រី ដូមឿយ (Do Muoi) មកទស្សនាខេត្ត ក្វាងទ្រី (Quang Tri)
(ថ្ងៃទី ១ ខែឧសភា ឆ្នាំ១៩៩០)។រូបថត៖ មីញដាវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ១៩៩១ លោកប្រធានគណៈរដ្ឋមន្ត្រី ដូមឿយ (Do Muoi) មកទស្សនារោងចក្រ
ផលិតស៊ីម៉ងត៍ (Hai Phong)។ រូបថត៖ មីញដាវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi) ថតរូបជាមួយអ្នកតំណាងដែលអញ្ជើញចូលរួមក្នុងសន្និបាត
លើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (នាខែមិថុនា ឆ្នាំ១៩៩១)។
រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi) ថតរូបជាមួយអ្នកតំណាងដែលអញ្ជើញចូលរួម ក្នុងសន្និសីទ
គណៈកម្មាការប្រតិបត្តិសមាគមន៍ស្ត្រី នីតិកាលទី ៦ សម័យប្រជុំលើកទី ៧ នៅរដ្ឋធានីហាណូយ
(ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ១៩៩១)។ រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩២ លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi) ជួបសំណេះសំណាលជាមួយ
ប្រជាជនរស់នៅឃុំ ឡេឡើយ (Le Loi) ស្រុក ធឿងទីន (Thuong Tin) (ខេត្ត ហាតីចាស់) (Ha Tay)។
រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi) ចុះសួរសុខទុក្ខកូនសិស្សនិងគ្រូ នៅវិទ្យាល័យជនជាតិ
ខេត្ត ទៀនក្វាង (Tuyen Quang)។ រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi) ដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិត  នៅបូជនីយដ្ឋានយុទ្ធជនពលីជីវិត ទ្រឿងសើន (Truong Son) ខេត្ត ក្វាងទ្រី  (Quang Tri)
(នាថ្ងៃទី ៥ ខែមីនា ឆ្នាំ១៩៩៣)។ រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi) ចុះសួរសុខទុក្ខគ្រួសារធ្វើសេដ្ឋកិច្ចល្អ នៅទីរួមស្រុក ជូ (Chu) ស្រុក លូកង៉ាន (Luc Ngan) ខេត្ត បាកយ៉ាង (Bac Giang) (នាខែកញ្ញា ឆ្នាំ១៩៩៤)។ 
រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi)  ជួបសំណេះសំណាលជាមួយកូនសិស្ស នៅវិទ្យាល័យ
អានត្រាច  (An Trach)  ស្រុក បេនលឹក (Ben Luc) ខេត្ត ឡុងអាន (Long An) ។
  រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi)  មកទស្សនាកំពង់ផែ គ្វីញ៉ឹន (Qui Nhon)
(ខេត្តប៊ិញឌីញ) (Binh Dinh) នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ១៩៩៦។ 
រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ដូមឿយ (Do Muoi)  មកទស្សនាវិទ្យាស្ថានការពារប្រទេស
នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ១៩៩៧។ រូបថត៖ ស្វឹនឡឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

កងទ័ពនិងប្រជាជនស្ថិតក្នុងតំបន់ឆ្វេងទន្លេហុង (Hong) (គេធ្លាប់ហៅថា តា ង៉ាន(Ta Ngan)  ) នៅតែចង់ចាំរូបថតលោកលេខាបក្សគណៈកម្មការបក្សភាគតំបន់ ដូមឿយ (Do Muoi) រួមនឹងសហការី សហការិនីដឹកនាំចលនាតស៊ូ ប្រឆាំងពួកឈ្លានពានបារាំង ទោះបី អត់បាយ ភៀសខ្លួនក្នុងលេណដ្ឋាន ប្រឆាំងនឹងការបង្ក្រាបរបសសត្រូវ ក៏ដោយ ប៉ុន្តែ គេបានជួយប្រជាជនបង្កបង្កើនផល កែលំអជីវភាពរបស់ប្រជាជន។

ប្រទេសវៀតណាមមិនអាចភ្លេចជ័យជម្នះដ៏ត្រចះត្រចង់របស់ប្រជាជនតា ង៉ាន (Ta Ngan) ក្រោមការដឹកនាំរបស់គណៈកម្មាការបក្សភាគតំបន់ វាយឆ្មក់នៅអាកាសយានដ្ឋាន កាតប៊ី (Cat Bi) ( នាថ្ងៃទី ៧ ខែឧសភា ឆ្នាំ១៩៥៤) បំផ្លាញយន្តហោះរបស់ពួកខ្មាំងចំនួន ៥៩ គ្រឿង វាយប្រហារផ្លូវលេខ ៥ និងបានកំទេចវរៈសេនាតូចចំនួន ៤ បំផ្លាញកំណាត់ផ្លូវនិងជើងរថភ្លើង ដូច្នេះបញ្តាញភស្តុភារបស់កងទ័ពបារាំងបានអាក់ខានដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបំផ្លាញមូលដ្ឋាន ឌៀនបៀនភូ (Dien Bien Phu) និងពានាំមកភាពជោគជ័យនៃសន្និសីទ Geneve និងបង្កើតសន្តិភាពឡើងវិញ នៅតំបន់ឥណ្ឌូចិន។

នាដើមខែមេសា ឆ្នាំ១៩៥៥ លោក ដូមឿយ (Do Muoi) បានទទួលភារកិច្ចថ្មី ៖ លេខាបក្សនៃគណៈកម្មការបក្សភាគខេត្ត ហាយផុង (Hai Phong) និងប្រធានគណៈកម្មការនយោបាយនិងយោធាទីក្រុង។

ដើម្បីចាប់ផ្កើមបុព្វហេតុពង្រឹងនិងកសាងភាគខាងជើងដែលកំពុងធ្លាក់ចូលក្នុងស្ថានភាពពិបាក និងស្មុគស្មាញទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច។ តាំងពីឆ្នាំ១៩៥៦ លោក ដូមឿយ (Do Muoi) បានកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងស្រុក ប្រធានគណៈកម្មការគ្រប់គ្រងតំលៃទំនិញរដ្ឋ ប្រធានគណៈប្រតិភូអធិការរដ្ឋ។ នាឆ្នាំ១៩៦៩ លោក ដូមឿយ (Do Muoi) បានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាការកសាងរដ្ឋ រដ្ឋមន្ត្រីក្រសួងរៀចំដែនដីនិងសំណង់ ទទួលបន្ទុកខាងរក្សាសណ្តាប់ធ្នាប់នៅកំពង់ផែ ហាយផុង (Hai Phong)  ប្រឆាំងនឹងសង្គ្រាមបំផ្លាញ។ កម្មាភិបាល បុគ្គលិក កម្មករនិងប្រជាជនខេត្ត ហាយផុង (Hai Phong) ចង់ចាំជានិច្ចនូវរូបភាពលោកឧបនាយករដ្ឋមន្ត្រី ដូមឿយ (Do Muoi) កៀកស្មានឹងយុទ្ធជន និងកម្មករធ្វើការនៅកំពង់ផែ បំផ្លាញរបង គ្រាប់មីននិងគ្រាប់បែកបុករបស់ខ្មាំង។

ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាជួយឧបត្ថម្ភសមរភូមិមជ្ឈិម លោកបានដោះស្រាយភាពលំបាកជាបន្ទាន់ ដែលរួមចំណែកសំខាន់ក្នុងភាពជ័យជម្នះក្នុងបុព្វហេតុធ្វើបដិវត្តន៍ប្រឆាំងពួកអាមេរិក រំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ។

ក្នុងអំឡុងពេល ២០ ឆ្នាំ កាន់តំណែងអនុប្រធានគណៈរដ្ឋមន្ត្រី និងទទួលបន្ទុកសំខាន់ៗ ជាច្រើន លោក ដូមឿយ (Do Muoi) បានយកអស់កម្លាំងកាយចិត្ត ក្នុងការពង្រឹងនិងកសាងលទ្ធិសង្គម។ ចាប់ពីបណ្តាសំណង់សំខាន់ៗ របស់ប្រទេសជាតិ ៖ ទីតំកល់សពនិងសារមន្ទីរលោកប្រធានហូជីមិញ សំណង់អគ្គីសនី ហ័រប៊ិញ (Hoa Binh) ផាឡាយ (Pha Lai) ទ្រីអាន (Tri An) អីអាលី (Yaly) និងបណ្តាសំណង់រុករកប្រេងឥនន្ធៈ រហូតដល់ការងារទប់ទល់នឹងគ្រោះមហាន្តរាយធម្មជាតិ …  លោកតែងតែងជាអ្នកវត្តមានដំបូង ក៏ដូចជាអ្នកទទួលបន្ទុកដ៏អង់​អាច​ក្លាហាននិងដាច់ស្រេចចំពោះការងារ ផងដែរ។


នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ១៩៨៨ ក្នុងសម័យប្រជុំលើកទី ៣ រដ្ឋសភា នីតិកាលទី ៨ លោកដូមឿយ (Do Muoi) បានជ្រើសតាំងជាប្រធានគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

រូបថតសមមិត្ត ដូមឿយ (Do Muoi) ក្នុងពិធីខួបកំណើតលើកទី ៨៥ ។
រូបថត៖ ងៀនថាំង

 
សមមិត្ត ដូមឿយ (Do Muoi) ក្បែរកូនចៅ។
រូបថត៖ ងៀនថាំង

 
នាពេលលោក ដូមឿយ (Do Muoi) មានអាយុ ៨៥ ឆ្នាំ ជារៀងរាល់ថ្ងៃ លោកនៅតែចូលចិត្តអានសៀវភៅ។
រូបថត៖ ងៀនថាំង

 
លោកយាយនិងចៅ។
រូបថត៖ វិញក្វាង

សមមិត្ត ដូមឿយ (Do Muoi) និងអ្នកយកព័ត៌មានវិញក្វាង (Quang Vinh) និង ង្វៀនថាំង
(Nguyen Thang) នៃកាសែតរូបភាពវៀតណាម។ រូបថត៖ ឯកសារនៃកាសែតរូបភាពវៀតណាម។

 

ក្នុងរយៈពេល ៦ ខែ លោក ដូមឿយ (Do Muoi) រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងបណ្តាអ្នកជំនាញខាងសេដ្ឋកិច្ច កម្មាភិបាល អ្នកវិទ្យាសាស្ត្រ បានស្វែងយល់នូវបទពិសោធន៍ក្នុងប្រទេស និងពិភពលោក ចង្អុលបង្ហាញនូវការប្រែប្រួលទៅកាន់គោលនយោបាយសេដ្ឋកិច្ចថ្ម ទប់សង្កាត់អតិផរណាកាន់តែបង្កើនយ៉ាងឆាប់រហ័ស បង្កលក្ខណៈងាយស្រួលដើម្បីកែលំអនិងជំរុញផលិតកម្ម ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែកែ​លំ​អ​។​

ក្នុងមហាសន្និបាតអ្នកតំណាងទូទាំងប្រទេសលើកទី ៧ របស់បក្ស នាខែមិថុនា ឆ្នាំ១៩៩១ បានប្រព្រឹត្តទៅក្នុងស្ថានភាពលំបាក ពីព្រោះស្ថានភាពក្នុងស្រុកនិងលើពិភពលោកបានប្រែប្រួលយ៉ាងស្មុគស្មាញ។ លោកប្រធានគណៈរដ្ឋមន្ត្រី ដូមឿយ (Do Muoi)  បានជ្រើសតាំងជាអគ្គលេខាបក្ស បន្តដឹកនាំបុព្វហេតុផ្លាស់ប្តូរថ្មីនៃប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ ទទួលបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ៖ សេដ្ឋកិច្ច វប្បធម៌ អប់រំ សង្គម …  ជាដើម។ បុព្វហេតុផ្លាស់ប្តូរថ្មីកាន់តែអភិវឌ្ឍន៍ អនុវត្តន៍ដំណើរការឧស្សាហូបនីយកម្ម ទំនើបនីយកម្មប្រទេសជាតិ។

រូបថតសមមិត្ត ដូមឿយ (Do Muoi) បានចុះផ្សាយលើកាសែតរូបភាពវៀតណាមលេខ ៥១៨ ដែលចេញផ្សាយនាខែកុម្ភៈ ឆ្នាំ២០០២។





លោក ដូមឿយ (Do Muoi) មិនបារម្ភនូវការលំបាកវេទនា ដូច្នេះលោកតែងតែមកគ្រប់ទីកន្លែងចំនៅពេលវេលាលំបាកបំផុត។ លោកបានធ្វើដំណើរទៅកាន់មូលដ្ឋានជាច្រើន ជួបសំណេះសំណាល និងស្តាប់យោបល់ ក៏ដូចជាបំណង់ប្រាថ្នារបស់ប្រជាជន ថែមទាំងសម្រេចចិត្តយ៉ាងដាច់ខាត និងឆាប់រហ័សចំពោះដំណោះស្រាយបញ្ហា ផងដែរ។ ទន្ទឹមនឹងនេះ  លោក ដូមឿយ (Do Muoi) មានចិត្តស្រឡាញ់ និងស្មោះត្រង់ចំពោះប្រជាជន យល់ចិត្តនឹងការដឹងទុក្ខធុរគ្នារបស់មនុស្សទាំងឡាយ។

នៅពេលចូលនិវត្តន៍ លោកចូលចិត្តអានសៀវភៅ។ ពីព្រោះលោកបានស្វែងរកសច្ចៈធម៌ ដំណោះស្រាយ និងរបៀបប្រព្រឹត្តជាច្រើនពីបណ្តាសៀវភៅដែលលោកធ្លាប់អាន។ ក្នុងគ្រួសាររបស់ លោក ដូមឿយ (Do Muoi) លោកជាប្តី ជាឪពុក និងជាលោកយាយដ៏ស្មោះចិត្តនិងគំរូមួយរូប។ ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម គ្រួសារធំររបស់លោក ដូមឿយ (Do Muoi) រួមមាន៖ បងប្អូនបង្កើតរបស់លោក កូនចៅ បានជួបជុំក្នុងផ្ទះរបស់ឪពុកម្តាយលោក នៅភូមិដុងមី (Dong My) ស្រុក ថាញទ្រី (Thanh Tri) រដ្ឋធានី ហាណូយ (Ha Noi) ក្បែរទន្លេហ៊ុង (Hong) ដើម្បីអុជធូប និងសែនជីដូនជីតា។

ជីវភាពរបស់លោក ដូមឿយ (Do Muoi) តភ្ជាប់យ៉ាងជិតស្និទ្ធនឹងទន្លេហុង (Hong) ប្រវត្តិសាស្ត្របានចង់ចាំជានិច្ចនូវគុណបំណាច់របស់លោក បុត្រាដ៏ឆ្នើមមួយរូបនៃតំបន់ទន្លេហុង (Hong) បានបរិច្ចាកអស់មួយជីវភាព ដើម្បីបំពេញភារកិច្ចរបស់យុទ្ធជនបដិវត្តន៍ ដោយប្រជាជន គ្រួសារនិងមាតុភូមិ./.


អត្ថបទ៖ អ្នកដឹកនាំភាពយន្ត សិល្បករប្រជាជន ដាវ ត្រុងខាញ
រូបថត៖ វិញក្វាង ង្វៀនថាំង និងឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
(អត្ថបទ និងរូបភាពបានចុះផ្សាយលើកាសែតរូបភាពវៀតណាមលេខ ៥១៨ នាខែកុម្ភៈ ឆ្នាំ២០០២
ក្នុងឱកាសរំលឹកខួបកំណើតរបស់លោកដូមឿយ (Do Muoi) )


បណ្តាអត្ថបទបានផ្សាយ