19/12/2015 10:52 GMT+7 Email Print Like 0

សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម

នាថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៥ ក្នុងសម័យប្រជុំពេញអង្គនៅទីក្រុង Strasbourg ប្រទេស​បារាំង សភា​អឺរ៉ុប​(EP)​បាន​អនុម័តលើសេចក្តីសម្រេចចិត្តដោយអនុម័តជាឯកឆ័ន្ទ​ នូវកិច្ចព្រមព្រៀង​ដៃគូនិងសហប្រតិបត្តិការ​លើ​គ្រប់​​វិស័យ​ (PCA) រវាង​សហភាព​អឺរ៉ុបជាមួយវៀតណាមដែលបានចុះហត្ថលេខានាឆ្នាំ២០១២ ដោយ ទទួលបាន​សម្លេងគាំទ្រចំនួន៣ភាគ៤។ សេចក្តីសម្រេចចិត្តនេះបានអះអាងថា ក្រោយរយៈ​ពេល២៥​ឆ្នាំបង្កើត​ទំនាក់​ទំនងការទូតមក កិច្ចសហប្រតិបត្តិការរវាង EU និងវៀត​ណាមមាន​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់វិស័យ។ សភាអឺរ៉ុប បានសង្កត់ធ្ងន់​ថា កិច្ចព្រមព្រៀងនេះ បានបង្ហាញនូវសារៈសំខាន់មានចរិត លក្ខណៈយុទ្ធសាស្ត្រ​របស់វៀតណាម ដែលជាដៃគូសំខាន់របស់EUក្នុងតំបន់ អាស៊ីអាគ្នេយ៍និងអាស៊ាន។ សេចក្តីសម្រេចនេះក៏បានអះ អាងថា PCA នឹងនាំទំ នាក់ទំនងរវាងEU ជាមួយវៀត​ណាម ឲ្យមានការអភិវឌ្ឍន៍ស៊ីជម្រៅ និងបង្កើនកិច្ច សហប្រតិបត្តិការយ៉ាងស្អិត​រមួតលើគ្រប់វិស័យ ព្រម​ទាំង​រួម​សហការ​គ្នា​ដោះស្រាយ រាល់បញ្ហាប្រឈមចំពោះ​តំបន់និងសកលលោក។


ទិដ្ឋភាពនៃជំនួបពិភាគ្សានាថ្ងៃទី១៧ធ្នូនៅព្រឹទ្ឌសភាបារាំង
(រូបថតៈ Bích Hà/Vietnam+)

ទន្ទឹមជាមួយគ្នានោះ សេចក្តីសម្រេចចិត្តនេះក៏បានសម្តែងនូវការព្រួយបារម្ភ របស់EU​ចំពោះសកម្មភាព​ឯក​តោ​ភាគីផ្ទុយ​ទៅនឹងច្បាប់អន្ដរជាតិ និងបណ្តាល ឡើងភាពតានតឹងនៅសមុទ្រខាងកើត គំរាមកំហែង​សន្តិ​សុខ​ ស្ថិរភាពក្នុងតំបន់។ សេចក្តីសម្រេចចិត្តបានអំពាវនាវឲ្យចិននិងភាគីទាក់ទិននានាខំប្រឹងប្រែងបន្ធូ ស្រាល​ភាព​តាន​តឹងនៅសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការ​ដោះស្រាយ​ជំលោះ​ដោយ​សន្តិ​វិធី តាមរយៈការកសាងទំនុកទុកចិត្ត និង ឈរលើមូលដ្ឋាននៃ​ច្បាប់​អន្តរ​ជាតិ​និង​អនុសញ្ញា​ឆ្នាំ១៩៨២ របស់អ.ស.បស្តីពី​ច្បាប់សមុទ្រ (UNCLOS 1982) ផងដែរ។

​ក៏ក្នុងថ្ងៃ១៧ធ្នូនេះ ព្រឹទ្ធសភាបារាំងបានអនុម័តលើកិច្ច​ព្រមព្រៀងដៃគូនិង សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​វៀត​ណាម ជាមួយសហភាពអឺរ៉ុប ក្នុងសម័យ ប្រជុំ​មួយ​នៅក្រុង​បារីស​ប្រទេស​បារំាង​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ទាំង១០០%៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ