29/06/2018 11:36 GMT+7 Email Print Like 0

សភាជាន់ទាបអាមេរិកមិនអនុម័តលើពង្រាងច្បាប់អន្តោប្រវេស៍


 សភាជាន់ទាបអាមេរិកមិនអនុម័តលើពង្រាងច្បាប់អន្តោប្រវេស៍

 នាព្រឹកថ្ងៃទី២៨ ​ខែមិថុនា ឆ្នាំ២០១៨ ខុទ្ទកា​ល័យ​ប្រធានរដ្ឋ​​វៀត​ណាម ​បាន​រៀបចំ​ សន្និសីទ​កាសែត​ប្រកាស​ច្បាប់​​ចំនួន​​ ៧ រួមមាន៖ ច្បាប់​សន្តិសុខ​​លើ​បណ្តាញ អ៊ីនធឺណែត ​ច្បាប់ការពារប្រទេស ​ច្បាប់ប្តឹងតវ៉ា​ ច្បាប់​ប្រកួត​ប្រជែង ច្បាប់ធ្វើ វិសោធនកម្ម​និងបំពេញបន្ថែមមាត្រាចំនួ​ន​ ១១ ដែលមាន​ការកំណត់​ទាក់ទិន​ដល់​ការ​រៀប​ចំផែនការ ច្បាប់រង្វាស់និងផែ​នទី ច្បាប់ធ្វើវិសោធនកម្មនិងបំ​ពេញ​ បន្ថែម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​​កីឡាហាត់​ប្រាណ។​ 
 
ក្នុងនោះច្បាប់សន្តិសុខលើ​បណ្តាញអ៊ីនធឺណែតនឹងចូល​ជាធរមានចាប់ពី ថ្ងៃទី១​ ខែមករា ឆ្នាំ២០​១៩​ តទៅ។ ការ​កំណត់​អំពីកិច្ចការពារសន្តិ​សុខបណ្តាញ អ៊ីនធឺណែតចំពោះ​ប្រព័ន្ធសារព័ត៌មាន ​សំខាន់ខាង​សន្តិសុខ​ជាតិគឺ​ជា​ខ្លឹម​សារ សំខា​ន់ពិសេសនានានៃច្បាប់សន្តិសុខ ​លើបញ្តាញអ៊ីនធឺណែត ដែ​លបង្ហាញដ៏​ ពេញលេញ​នូវវិធាន​ការ​សកម្ម​ភាព​ការពារ ឲ្យសមស្របនឹងកំរិត​សំខាន់នៃប្រព័ន្ធ ព័ត៌មាននេះ។​ ច្បាប់ក៏កំណត់​ថា៖ សហគ្រាស​នៅ​ក្នុង​និង​ក្រៅប្រទេស​ផ្តល់ សេវាកម្មលើបណ្តាញទូរ​គមនាគមន៍ បណ្តាញអ៊ីនធឺណែ​តនិងបណ្ដាសេវាក​ម្ម បំពេញ​​បន្ថែមលើអ៊ីន​ធឺណែតវៀតណាម ដែលមា​នសកម្មភាពប្រមូលផ្តុំ ធ្វើអាជីវ​កម្ម​ វិភាគ​និងដោះស្រាយ​ព័ត៌​មាន​ឯកជន​និងអតិថិជននៅវៀ​តណាម ត្រូវ រក្សាទុកទិន្ន​ន័យព័ត៌មានទាំងនេះនៅវៀត​ណាម ក្នុងរយៈ​ពេល​តាម​ការកំណត់​របស់ រដ្ឋាភិបាល​។
 
ច្បាប់​ការពារប្រទេសឆ្នាំ ២០១៨ កំ​ណត់ដ៏ពេញលេញលើគ្រប់ជ្រុងជ្រោយ គោនយោបាយរដ្ឋស្តីពីកិច្ចការពារ​ប្រទេស​សំដៅធានាឲ្យបានភាពបើកចំ​ហរតម្លា ភាពខាង​ចរិតលក្ខណៈ​និងគោលដៅ​ការពារប្រទេស​វៀត​ណាម គឺខឿន​​ការពារ ជាតិប្រជាជនទាំងមូលដើ​ម្បីការពារមាតុប្រទេស។ ពិសេសគឺច្បា​ប់បំពេញបន្ថែ​ម ការកំណត់​គោល​នយោបាយ​របស់រដ្ឋស្តីពីការអភិវឌ្ឍ​វិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បី កសា​ងខឿន​ការពារ​ប្រទេស​ប្រជា​ជន​ទាំង​​មូល កំលាំងប្ថាប់អាវុធ​ប្រជាជន ឧស្សាហកម្មការ​ពារជាតិសន្តិសុខ​ឲ្យសមស្របនឹង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ​៤។ ច្បាប់ចូលជាធរមានចាប់ពីថ្ងៃ​ទី ១ មករា ឆ្នាំ ២០១៩។​
 
មាន​សុពលភាពចាប់ពីថ្ងៃទី ​១ មករា ឆ្នាំ ២០១៩ តទៅ ច្បាប់ប្តឹងតវ៉ាកំណត់ ជាក់ស្តែងនូ​វការទទួល បែង​ចែក និង​ដោះស្រា​យ​ពាក្យប្តឹងតវ៉ា ធានាឲ្យបានការ​ អនុវត្តយ៉ាងម៉ត់ចត់។ ច្បាប់​ប្តឹងតវ៉ាថ្មី​កំណត់​ជំហាន​និងបែប​បទ​​ចាប់ផ្តើម​ពីជំហាន ទទួលពាក្យប្តឹងត​វ៉ា។ នេះក៏ជាពេលវេលាចាប់ផ្តើ​មដើម្បី​គិត ពេល​វេលា​ដោះស្រាយ​ការ​ប្តឹង​​តវ៉ាផង​ដែរ​។
 
ច្បាប់ប្រកួតប្រ​ជែងមានសុពលភាពចាប់​ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០​១៩ ដែលកំណត់​កែ​សម្រួលកាយ​វិការរារាំង​ការ​ប្រ​កួត​ប្រជែង ប្រមូល​ផ្តុំ​សេដ្ឋកិច្ច​ដែល ធ្វើមហន្តរាយទៅ​លើ​ការប្រកួត​ប្រជែង​ក្នុង​ទី​ផ្សារ​​វៀ​ត​​ណាម បើ​ទោះ​ជា​ ​​ទង្វើនោះ ត្រូវបានអនុវត្តនៅក្នុ​ងឬក្រៅតំបន់ដែនដីរប​ស់វៀតណាម។ ច្បាប់​​ធ្វើវិសោធន​កម្ម និងបំពេញ​បន្ថែម​​ការ​ហាមឃា​ត់ទង្វើមួយ​ចំនួនចំពោះ​ស្ថាប័ន​រ​ដ្ឋផង​ដែរ​។ បណ្ដាច្បាប់​នៅសេសសល់​នឹង​ចូល​ជាធរ​មាន​ចាប់ពី​ថ្ងៃទី ១ ​មករា ឆ្នាំ ២០​១៩៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ