14/01/2016 09:40 GMT+7 Email Print Like 0

សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​កូរ៉េ​


សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (Image: VNA)

នាថ្ងៃទី ១២ ខែមករា ឆ្នាំ​២០១៦ សភាជាន់ទាបអាមេរិក បានអនុម័តលើសេចក្តី​ព្រាង​ច្បាប់​ពង្រឹង ​បទ​ដាក់​ទណ្ឌកម្ម​សំដៅ​ពង្រីក​បទដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​ ចំពោះ​សាធារណៈ​រដ្ឋប្រ​ជា​ធិបតេយ្យ​ប្រជា​មានិត​កូរ៉េ ​ដែល​ទាក់​ទិន​ដល់​កម្ម​វិធី​នុយក្លេអ៊ែរ នៃប្រទេសនេះ។ កាយវិការពោល​ខាងលើបានប្រព្រឹត្តទៅ ប៉ុន្មានថ្ងៃ​បន្ទាប់​ពីព្យុង​យ៉ាង​ប្រកាស​ដំណើ​រ​ការ​សាកល្បង​ គ្រាប់បែកអ៊ីដ្រូហ្សែនឬត្រូវបាន​ហៅថា៖ គ្រាប់បែក H។ មុននោះ អាមេរិក​បាន​ប្រកាស​នឹង​មានប្រតិ​កម្ម យ៉ាង​ខ្លាំង​ចំពោះរាល់ទង្វើបង្ករឿ​ង​ហេតុ ពីប្រទេសកូរ៉េខាងជើង បន្ទាប់នោះ ក្រុម​ប្រឹក្សារ​សន្តិ​សុខ​ អ.ស.ប. ក៏បាននាំចេញ​សេចក្តីប្រកាស​ដូចគ្នា​នេះ។ តាមការ​ជូន​ដំណឹង​ថា៖ សេចក្តី​ព្រាងច្បាប់​ពោល​ខាង​លើត្រូវ​បាន​ផ្តើមឡើង​ នាដើមឆ្នាំ​២០១៥ ប៉ុន្តែ វាមិន​ត្រូវបានអនុម័តទេដល់ពេល ដែលព្យុងយ៉ាងបានប្រកាស​ដំណើរ​ការ សាក​ល្បង​គ្រាប់​បែក H ប្រកប​ដោយជោគ​ជ័យ នា​ថ្ងៃទី​៦ ខែ​មករា ​កន្លង​ទៅ។ ការ​អនុម័ត​លើសេច​ក្តី​ព្រាង​ច្បាប់​នេះទទួល​បាន​ការ​គាំទ្រ ​នៃ​សមាជិក​សភានៃ​គណៈបក្សសាធារណៈរដ្ឋ និង​គណៈបក្ស​ប្រជាធិ​បតេយ្យ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ