សភាជាន់ទាបអាមេរិកអនុវត្តលើគំរោងច្បាប់ដែលអនុញ្ញតឲ្យជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញា

សភាជាន់ទាបអាមេរិកអនុវត្តលើគំរោងច្បាប់ដែលអនុញ្ញតឲ្យជនរងគ្រោះ ក្នុងការវាយប្រហារភេរវកម្ម
ថ្ងៃទី ១១ កញ្ញា ប្តឹងតវ៉ាអារ៉ាប់ប៊ីសាអ៊ូឌីត (VNA)
នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦ សភាជាន់ទាបអាមេរិកបានអនុម័តលើគំរោងច្បាប់មួយ ដែលអនុញ្ញតឲ្យគ្រួសារបណ្ខាជនរងគ្រោះដែលបានស្លាប់ក្នុងការវាយប្រហារភេរវកម្មនាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ប្តឹងតវ៉ារដ្ឋាភិបាលអារ៉ាប់ប៊ីសាអ៊ូឌីត អំពីការខូបខាតដែលគេរងបាន។ សេតវិមានបានព្រមាននឹងប្រើប្រាស់សិទ្ធវ៉េតូចំពោះគំរោងច្បាប់នេះ។ គំរោងច្បាប់ «យុត្តិធម៌ប្រឆាំងការគាំពារសកម្មភាព ភេរវកម្ម» (JASTA) ត្រូវបានអនុម័តលើសភាជាន់ទាបអាមេរិក ២ ថ្ងៃមុនពេល ប្រទេសនេះរំលឹកខួបលើកទី ១៥ ទិវាកើតមានឡើងការវាយប្រហារដ៏បង្ហូឈាមថ្ងៃទី ១១ ខែកញ្ញា ដែលធ្វើឲ្យមនុស្សចំនួន ៣ ពាន់នាក់ត្រូវស្លាប់។ ព្រឹទ្ធសភាអាមេរិកក៏បានអនុម័តលើគំរោងច្បាប់ពោលខាងលើនាខែ ឧសភា កន្លងទៅ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម