10/12/2015 09:41 GMT+7 Email Print Like 0

សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់រឹតបន្ទឹងកម្មវិធីលើកលែងទិដ្ឋាការ


សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់រឹតបន្ទឹងកម្មវិធីលើកលែងទិដ្ឋាការ (Image: VNA)

ដោយមានសម្លេងគាំទ្រចំ​នួន ៤០៧ និងសម្លេងប្រឆាំងចំនួន​១៩ សភា​ជាន់​ទាប​អាមេរិក​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ធ្វើវិសោធន​កម្ម​កម្ម​វិធី លើក​លែង​ទិដ្ឋាការ​ឆ្នាំ​២០១៥ សំដៅរឹតបន្ទឹងបណ្ដាការកំណត់​ស្តីពី​ការ​ឆ្លង​ដែន​ ចូល​អាមេរិកចំពោះប្រជាពលរដ្ឋនៃប្រទេសចំនួន ៣៨ ដែល​កំពុងទទួល​បាន យន្តការ​លើកលែង​ទិដ្ឋាការ។ សេចក្តី​ព្រាង​ច្បាប់​នេះដែល​ប្រធានាធិបតីអាមេរិក លោក Barack Obama គាំទ្រ នឹង​រាំងស្កាត់រាល់មុខ​សញ្ញា​ដែល​បាន​ធ្វើដំណើរ​នៅ អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់និងស៊ូដង់ក្នុងរយៈពេល ៥​ឆ្នាំ​កន្លង​ទៅ។ ច្បាប់​ថ្មីក៏បាន​ទាម​ទា ប្រើប្រាស់​លិខិតឆ្លង​ដែនអេឡិចត្រូ​និក ចំពោះប្រទេសចំនួន ៣៨ នោះផងដែរ ព្រមទាំងស្នើ​ឲ្យ​បណ្ដាប្រទេស​នោះមាន​ការទទួល​ខុសត្រូវ​បង្កើន​ត្រួតពិនិត្យ​ប្រវត្តិរូប និងឯកសាររបស់​អង្គការប៉ូលីសអន្តរជាតិ (Interpol) ចំពោះ​ប្រជាពល​រដ្ឋរបស់ខ្លួនសំដៅ​ធានា​ថា៖ គេមិនមានជាប់ទាក់ទងជាមួយអង្គការភេវរកម្ម។ នាបច្ចុប្បន្ន​ព្រឹទ្ធសភា​អាមេរិក​មិន​ទាន់មានផែនការ ស្តីពីការបោះឆ្នោតចំពោះសេចក្តី​ព្រាងច្បាប់​នេះនៅឡើយ។ តាម​ទូរ​លេខ​ស្ថិតិ​ថា៖ ជាប្រចាំឆ្នាំ អាមេរិក​ទទួលប្រជាពលរដ្ឋចំនួន ២០ លាននាក់មកពីប្រទេស​ ដែលត្រូវបានលើក​លែង​ទិដ្ឋាការ​ឆ្លង​ដែន។ ប្រការនេះបានធ្វើឲ្យអាមេរិកជួបប្រទះបញ្ហាដ៏​ស្មុគស្មាញជាច្រើន ជាពិសេស បន្ទាប់​ពីការ​វាយ​ប្រហារ​ភេវរកម្មនៅ​បារាំង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ