17/07/2015 08:55 GMT+7 Email Print Like 0

សភាជាន់ទាបជប៉ុនអនុម័តសេចក្តីព្រាងច្បាប់សន្តិសុខ

សភាជាន់​ទាបជប៉ុននាថ្ងៃទី១៦ខែឧសភា បានអនុម័តលើសេចក្តីព្រាង ច្បាប់​សន្តិសុខ​ដែលកំពុង​មានភាព​ចម្រូង​​ចម្រាស់។ ច្បាប់នេះ អនុញ្ញាត្តិ​ឲ្យ​គោល នយោបាយ​ការពារ​ជាតិរបស់​ជប៉ុន​មាន​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​គត់​សម្គាល់​ នេះ​ជាការ​ផ្លាស់ប្តូរ​ដ៏ធំធេង​មួយ ចំពោះគោល​នយោបាយ​សន្តិសុខ​របស់​ជប៉ុន។ នាយករដ្ឋ​មន្ត្រីជប៉ុន លោក Shizo Abe បានអះអាង​ថាការផ្លាស់​ប្តូរ​នេះ ជាក​ត្តាសំខាន់ ដើម្បី​ទប់​ទល់ នឹង​រាល់​ការ​សាក​ល្បង​សន្តិ​សុខ​ថ្មី។ ប្រសិន​បើបានរដ្ឋសភា​​អនុម័ត សេចក្តី​ព្រាង​ពោលខាង​លើ នឹង​អនុវត្តបនីយកម្ម​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​រ​ដ្ឋមន្ត្រី​ជប៉ុន កាល​ពីខែកក្កដា តាម​នោះ រដ្ឋធម្មនុញ្ញ​អនុញ្ញត្តិ​ឲ្យជប៉ុន​មាន​សិទ្ធិស្វ័យ​ការ​ពារ​សមូ​ហភាព ឬ​ជួយ​​អាមរិក​ និងប្រទេសដទៃ​ដែលត្រូវ​ការវាយ​ប្រហារ​ប្រដាប់​អាវុធ បើជាជ​ប៉ុន​ផ្ទាល់​មិន​រងការ​វាយ​ប្រហារ​ក៏​ដោយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ