02/05/2015 14:02 GMT+7 Email Print Like 0

សប្បាយបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាឯកភាពប្រទេសជាតិ

កម្មវិធីសំដែងសិល្បៈពិសេសដោយប្រធានបទ “ប្រទេសជាតិក្នុងក្ដី សប្បាយទាំងស្រុង” ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍​​លើកទី៤០នៃទិវារំដោះភាគខាង ត្បូង ​ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ថ្ងៃទី៣០ មេសា ឆ្នាំ២០១៥)  បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣០ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូង​វៀត​ណាម​។​​ កម្មវិធីនេះបានបង្ហាញឡើងវិញរាល់ព្រឹត្តិការណ៍ដ៏ភ្លឺស្វាងក្នុងបណ្ដាខែ​ឆ្នាំលំបាក់ក្ដីប៉ុន្តែពោរពេញទៅដោយ​មោទនភាព​របស់ប្រជាជាតិក្នុងការតស៊ូទាំង២ដ៏យូរអង្វែងប្រឆាំងអាណានិគមនិយមនិងចក្រពត្តិ រំដោះ​ប្រទេស​ជាតិ។ ទន្ទឹមនឹងនោះ កម្មវិធីក៏បាន បង្ហាញឡើងវិញរូបភាពរបស់កងទ័ពនិងប្រជាជននៅភាគខាង​ត្បូង​ក្នុងនិទាឃរដូវប្រវត្តិសាស្ត្រឆ្នាំ១៩៧៥ ដំណើរការផ្លាស់ប្ដូរថ្មីនៃទីក្រុងហូជីមិញដើម្បីទទួលបានសមិទ្ធិ ដ៏ធំធេងលើវិស័យសេដ្ឋកិច្ចសង្គម រួមចំណែកសំខាន់ក្នុងដំណើរការធ្វើឧស្សាហូប នីយកម្មនិងទំនើប​ភាវូប​នីយកម្ម​​ប្រទេសជាតិ ធ្វើសមាហរណកម្មអន្តរជាតិផងដែរ។ទីក្រុងហូជីមិញក៏បានរៀបចំកម្មវិធី​បាញ់កាំជ្រួច​ផ្កា​នៅទីកន្លែងចំនួន៣សំដៅបម្រើ ប្រជាជននិងភ្ញៀវទេសចរណ៍មកគយគន់។ 

កម្មវិធីបាញ់កាំជ្រួចផ្កាអបអរសាទរទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅទីក្រុងហូជីមិញ
រីឯនៅរដ្ឋធានីហាណូយ នាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ កម្មវិធីបាញ់កាំជ្រួចផ្កាអបអរសាទរខួបលើកទី ៤០ឆ្នាំឯកភាពប្រទេសជាតិ បានប្រព្រឹត្តទៅដោយព្រមៗគ្នានៅទីកន្លែងចំនួន៦។ នៅតំបន់បឹង Hoan Kiem ក៏បានប្រព្រឹត្តទៅសកម្មភាពសិល្បៈជាច្រើនដោយមានរូបភាពចម្រុះ ព័ណ៍។លោកស្រី Nguyen Thi Hong ពលរដ្ឋ ​១ នាក់នៅវិថី Hang Da ទីក្រុង ហាណូយបានឲ្យដឹងថា៖ “ថ្ងៃនេះជាទិវារំលឹកខួបអនុស្សាវរីយលើកទី៤០​នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ជាពលរដ្ឋហាណូយ១នាក់ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃ​លែង​និងមោទនៈអំពី ប្រពៃណីរបស់ប្រទេសជាតិក៏ដូចជាមនុស្សវៀតណាមអង់អាចក្លា​ហានមោះមុត​។​ ខ្ញុំ​គិតថាជន​វៀតណាមគ្រប់រូប ជាពិសេសគឺជំនាន់វ័យក្មេងនឹងពង្រីកប្រពៃណីស្នេហារជាតិ របស់ជីតូនជីតា រក្សាប្រទេសវៀតណាមសន្តិភាពឯកភាពយ៉ាងស្ថិតស្ថេរ”៕ 
 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ