01/07/2018 06:01 GMT+7 Email Print Like 0

សប្តាហ៍វប្បធម៌-ទេសចរណ៍ Ly Son លើកទី១បានប្រារព្ធនៅកោះ Ly Son

សប្តាហ៍វប្បធម៌-ទេសចរណ៍ Ly Son លើកទី១ ឆ្នាំ ២០១៨ បានប្រារព្ធនាថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ក្រោមប្រធានបទ “Ly Son- ប្រពៃណីមួយ អត្តសញ្ញាណមួយ”។

លោក Pham Truong Tho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai ថ្លែងមតិក្នុងពិធី 

សប្តាហ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩មិថុនាដល់ថ្ងៃទី៣ ខែកក្កដាដោយសកម្មភាពជាច្រើន។ លោក Pham Truong Tho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានចាត់ទុកថា សកម្មភាពទាំងអស់នេះ នឹងរួមចំណែកធ្វើអាជីវកម្មអស់នូវប្រសិទ្ធភាពសក្កានុភាពអំពីទេសចរណ៍កោះសមុទ្រ ទាក់ទាញវិនិយោគនិងទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនាកោះ Ly Son៖

“ក្រោមប្រធានបទ “Ly Son- ប្រពៃណីមួយ អត្តសញ្ញាណមួយ សប្តាហ៍វប្បធម៌-ទេសចរណ៍ Ly Son លើកទី ១ ឆ្នាំ២០១៨ ជាព្រឹត្តិការណ៍ជាក់ស្តែង រួមចំណែកលើកតម្កើងនូវតម្លៃវប្បធម៌ ប្រពៃណីវិសេសវិសាលដោយឡែករបស់តំបន់ Ly Son និងខេត្ត Quang Ngai នោះពិតណាស់ថា នឹងធ្វើឲ្យទស្សនិកជនគ្រប់រូបពេញចិត្តពេលមកទស្សនានិងស្វែងយល់នូវតម្លៃវប្បធម៌ពិសេសនៅទីនេះ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ