សប្តាហ៍វប្បធម៌និងទេសចរណ៍ Muong Lo ២០១៦បានបើកនៅខេត្ត Yen Bai

ទិដ្ឋភាពនៃពិធីបើកមហោស្រពសម្តែងវប្ប ធម៌ប្រជាប្រិយជនជាតិ Thai តំបន់ពាយ័ព្យឆ្នាំ២០១៦
នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅទីរួមខេត្ត Nghia Lo ក្រសួងវប្បធម៌កីឡានិង ទេសចរណ៍វៀតណាមបានរូមសហការ ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Yen Bai រៀបចំពិធីបើកសប្តាហ៍វប្បធម៌និងទេសចរណ៍ Muong Lo និងមហោស្រពសម្តែងវប្ប ធម៌ប្រជាប្រិយជនជាតិ Thai តំបន់ពាយ័ព្យឆ្នាំ២០១៦។ នេះជាលើកដំបូងដែលមហោស្រពសម្តែងវប្បធម៌ ប្រជាប្រិយជនជាតិ Thai បានរៀបចំឡើងសំដៅរំលឹកខួបលើកទី ៤៥នៃទិវាបង្កើតទីរូមខេត្ត Nghia Lo ដែលបានទាក់ទាញការចូលរូម របស់ក្រុមសិល្បៈចំនួន៧មកពីខេត្តមួយចំនួន។ លោក Tran Tuan Kiet មកពីក្រុងហាណូយបានឲ្យដឹងថា៖
“នេះជាលើកដំបូងខ្ញុំបានចូលរួមទិវាបុណ្យនេះ ខ្ញុំសប្បាយណាស់។ ជនរួមជាតិ នៅទីនេះស្លៀកពាក់ស្អាតណាស់ រួសរាយរាក់ទាក់ និង រាប់អានភ្ញៀវណាស់”។
ព្រឹត្តិការណ៍ទាក់ទិនមួយទៀត គឺ សប្តាហ៍វប្បធម៌និងកីឡា Muong Lo ឆ្នាំ២០១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានសកម្មភាពសិល្បៈជាច្រើន។ ក៏នៅខេត្ត Yen Bai នាយប់ថ្ងៃទី១៨ ខែកញ្ញា បានបើកសប្តាហ៍វប្បធម៌ទេសចរណ៍រមណីរដ្ឋានជាតិ វាលស្រែកាំជណ្តើរ Mu Cang Chai ឆ្នាំ២០១៦ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម