29/03/2016 10:36 GMT+7 Email Print Like 0

សប្តាហ៍តាំងពិព័រណ៌រូបថតស្តីពីវៀតណាមនៅក្រុងគែប្រទេសអេហ្ស៊ីប

នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ ស្ថានទូតវៀតណាមបានរួមសហការ ជាមួយ​ក្រសួង វប្បធម៌​អេហ្ស៊ីប​រៀប​ចំព្រឹត្តិ​ការណ៍ សប្តាហ៍តាំង​ពិព័រណ៌រូបថត ស្តីពីវៀតណាមនៅ ក្រុងគែប្រទេសអេហ្ស៊ីប។ អញ្ជើញ​ចូលរួម​ពិធីនេះ​មាន​វត្តមាន​អនុរដ្ឋ​មន្ត្រីក្រសួង វប្បធម៌​អេហ្ស៊ីបលោក Camelia Sobhi រួមទាំងតំណាងអង្គទូតនានា មជ្ឈដ្ឋាន សិល្បៈ សារ​ព័ត៌មាន និងមិត្តភក្តិអន្តរជាតិនៅក្រុងគែផងដែរ។

ទិដ្ឋភាពនៅការតាំងពិព័រណ៍

នៅក្នុងការតាំង​ពិព័រណ៌នេះ តំណាងនានាបានទៅទស្សនាបរិយាកាស តាំង បង្ហាញរូបថតរាប់​រយសន្លឹក ស្តីពី​វប្បធម៌​តំបន់​ របស់វៀតណាម និងពិសារ​ភេសជ្ជៈ ដូចជាតែនិង​កាហ្វេជា​ដើម។ ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​អេហ្ស៊ីប​ លោក Do Hoang Long បាន​ឲ្យដឹងថា៖ “សកម្មភាព​ការទូត​វប្បធម៌​ដែល​បាន ​រៀប​ចំ​តាំង​ពីដើម​ឆ្នាំមក​ក្នុង​នោះមាន​ការ បើកកន្លែងអានសៀវភៅមួយមានចំណងជើងថា “បង្អួចមើលទៅ​វៀតណាម” ដែល​ប្រព្រឹត្ត​ទៅនៅ បណ្ណាល័យ​សាធារណៈ អេហ្ស៊ីបស្ថិតនៅទីក្រុងគែ។ ព្រឹត្តិការ​ណ៍ទាំង​អស់​នេះបាន​នាំមកជូន​ប្រជាពល​រដ្ឋអេហ្ស៊ីប​នូវ​រូបភាព​អំពីទឹកដី មនុស្ស​រួមទាំងលក្ខណៈវប្បធម៌ប្រពៃណី ររបស់វៀតណាម។ យើងខ្ញុំជឿជាក់ថា តាមរយៈ​សកម្មភាព​វប្បធម៌​កាទូត​នេះ នឹងការយល់ដឹងគ្នាទៅវិញទៅមករវាង ប្រជាជននៃ ប្រទេស​ទាំង​ពីរ​នឹង​បាន​កើន​ឡើងុ​។ តាមនោះ នឹងមានមូលដ្ឋានសម្រាប់ប្រទេស ទាំងពីរជម្រុញកិច្ចសហប្រតិបត្តិ​ការ លើគ្រប់វិស័យ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ