22/11/2014 23:14 GMT+7 Email Print Like 0

សប្ដាហ៍វប្បធម៍-ទេសចរណ៍មុទ្រកោះវៀតណាម - ហាណូយឆ្នាំ ២០១៤

នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៤នៅទីក្រុងហាណូយ សប្ដាហ៍វប្បធម៍ - ទេសចរណ៍​សមុទ្រ​កោះ​វៀតណាម-ហាណូយឆ្នាំ២០១៤និងកម្មវិធីសិល្បៈលើកតម្កើងវប្បធម៌ទេសចរណ៍​សមុទ្រ​កោះ​វៀតណាមបានប្រារព្ធឡើង។ កម្មវិធីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់២៤ ខែវិច្ឆិកា។ ថ្លែង​​មតិ​នៅពីធីប្រារព្ធនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍ លោក Vuong Duy Bien បានឲ្យដឹងថា៖

“សប្ដាហ៍វប្បធម៍ទេសចរណ៍សមុទ្រកោះវៀតណាមជាសកម្មភាពសំដៅឧទ្ទេសនាម​ផ្សព្វ​ផ្សាយ​លើក​តម្កើងរាល់តំលៃវប្បធម៍ទេសចរណ៍ដ៏វិសេសវិសាលរបស់សមុទ្រ​កោះ​វៀត​ណាម​មក​នឹង​ប្រជាជន​ទូទាំងប្រទេសនិងមិត្តភក្តិអន្តរជាតិ។ ពីនោះមកលើក​កំពស់ការយល់ដឹង​មោទនាភាព​ជាតិ​និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងការងារ​គ្រប់គ្រងអភិរក្សនិងពង្រីក​រាល់តំលៃ​ប្រវត្តិសាស្ត្រ​ធនធានបរិស្ថានវប្បធម៍ទេសចរណ៍សមុទ្រកោះ រួមចំណែកឲ្យការ​អភិវឌ្ឍន៍​ដ៏​ចីរភាព​នៃប្រទេសជាតិក៏ដូចជាបុព្វហេតុការពារអធិបតេយ្យភាពសមុទ្រកោះមាតុប្រទេស៕”

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ