30/07/2016 10:36 GMT+7 Email Print Like 0

សប្ដាហ៍វប្បធម៌ថៃនៅវៀតណាមបើកនៅទីក្រុងហាណូយ


សប្ដាហ៍វប្បធម៌ថៃនៅវៀតណាមបើកនៅទីក្រុងហាណូយ

នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រារព្វឡើងសប្ដាហ៍វប្បធម៌​ថៃនៅវៀត​ណាម ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៤០ ទិវាបង្កើតទំនាក់ទំ​នងការទូត​វៀតណាម-ថៃ (ថ្ងៃទី៦ខែ​សីហា)។ ថ្លែងមតិនៅទីនេះ ឯក​អគ្គរាជទូតថៃ ប្រចាំនៅវៀតណាម Manopchai Vongphakdi បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល៤០ឆ្នាំកន្លង​ទៅ ទំនាក់​ទំនងវៀតណាមនិងថៃ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច ជាដៃគូយុទ្ធសាស្ត្រ​ក្នុងវិស័យ​ជាច្រើន​ដូចជា៖ សន្តិ​សុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យជាច្រើនទៀត។

​មុននោះ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានបើកការតាំងពិ​ព័រណ៌៖​វប្បធម៌​និង​សិល្បះ​ថៃ។ ថ្លែង​មតិ​នៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍​វៀត​ណាម លោក Huynh Vinh Ai បាន​អោយដឹងថា៖

​“​ក្នុងក្របខ័ណ្ឌសប្ដាហ៍វប្បធម៌ថៃនៅវៀតណាម ទស្សនិកជនមិនគ្រាន់តែបាន​គយ់គន់​កម្មវីធី​សិល្បះ​របស់​ក្រុម​សិល្បះ​ថៃ​នៅ​ទីក្រុង​ហាណូយ និងខេត្ត Quang Ninh​ ប៉ុណ្ណោះទេ ថែម​ទាំង ជន​បាន​ចូលរួម​បរិយាកាស​វប្បធម៌​ថៃ តាម​រយៈការ​តាំងពិព័រណ៌​វប្បធម៌​និងវិចិត្រសិល្បះថៃទៀតផង។” ការតាំង​ពិព័រណ៌​នេះនឹង​អូស​បន្លាយ​ដល់​ថ្ងៃទី​១ ខែសីហា​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ