13/01/2016 09:48 GMT+7 Email Print Like 0

សប្ដាហ៍ពិព័រណ៍គំនូររូបថត “វៀតណាម- សម្រស់គ្មានទីបញ្ចប់”


ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi និងភ្ញៀវទស្សនាពិព័រណ៍

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៦ នៅរដ្ឋធានីប៉េកាំងប្រទេសចិន បានប្រារព្ធ​ពិព័រណ៍​គំនូ​រ​រូប​ថត​ក្រោម​ប្រធា​ន​បទ “វៀតណាម-សម្រស់គ្មានទី​បញ្ចប់”។ នេះជា​សកម្មភាពដែលត្រូវបានរៀបចំឡើង ដោយស្ថាន​ទូតវៀត​ណាម ប្រចាំ​នៅ​ចិន​សហ​ការ ជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម និង​ក្រសួងវប្បធម៌ចិន។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Dang Minh Khoi​ បាន​សង្ក​ត់ធ្ងន់​ថា នាពេល​កន្លង​ទៅ​ប្រទេស​ទាំងពីរ​វៀតណាម និងចិនបានសហ​ការរៀបចំសកម្មភាព ជួបប្រាស្រ័យ​វប្បធម៌ សិល្បៈ អប់រំ និង​កីឡា​ជា​ច្រើន។ កិច្ច​សហប្រតិបតិ្តការវប្បធម៌ និងការជួបប្រាស្រ័យប្រជាជនកាន់តែត្រូវ បានលើក​កំពស់ រួម​ចំណែក​បង្កើន​ចំណង​មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាង​ប្រជាជន នៃប្រទេសទាំង​ពីរ បង្កើត​គ្រិះស្ថាន​ដ៏រឹង​មាំ​សំរាប់​ទំនាក់​ទំនង​ទ្វេភាគី។ លោកឯកអគ្គរដ្ឋទូតមានគោលបំណងថា តាមរយៈស្នាដៃដែល​ត្រូវបាន​តាំង​បង្ហាញ​នៅពិព័រណ៍​នេះ ទស្សនិកជនចិននិងនៅប្រទេសនានា​ លើពិភពលោក​នឹង​យល់បន្ថែម អំពីទឹកដី មនុស្ស​វៀត​ណាម​ ជាប្រទេសមួយដ៏ស្អាតអស្ចារ្យ​រួសរាយ​រាក់ទាក់ និងស្នេហារសន្តិភាព៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ