18/06/2018 09:23 GMT+7 Email Print Like 0

ស.ប.ប.ក សង្កត់ធ្ងន់ទៅលើគោលការណ៍​គោរព​អធិបតេយ្យភាព និង​គោរពគ្នាទៅ​វិញទៅ​មក​


 ថ្នាក់ដឹកនាំ ស.ប.ប.ក (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្តាំ) នៅសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនា (រូបថត: EPA / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កាសែត Rodong​ Simun ស្ថាប័នបញ្ចេញមតិរបស់​គណបក្សពលកម្មកូរ៉េខាង​ជើង បានចុះ​ផ្សាយ​បទវិចារណ​កថា ដែ​លក្នុងនោះបានសង្កត់ធ្ងន់ថា តម្រូ​វការដោយឯកតោភាគី ដែល​ផ្អែកទៅលើឧត្តមភាពអំពី​យោធា និង​សេដ្ឋកិច្ច​ នឹងបំផ្លាញចោលការអ​ភិវឌ្ឍក្រកបដោយនិរន្ត​រភាពនៃទំនាក់ទំន​ងអ​ន្តរជាតិ។

ក្រោយ​​ពីពេលថ្នាក់ដឹកនាំ ស.ប.ប.ក និង​អាមេរិកបានឯកភាពក​សាងទំនាក់ទំ​នង​ថ្មី នៅក្នុង​សន្និសីទ​កំ​ពូល​កាល​​​ពីសប្ដាហ៍ទៅ​មិញ នា​ថ្ងៃទី១៧ ខែមិថុនា កាសែត Rod​ong Simun ស្ថាប័នបញ្ចេញ​មតិរបស់​គណបក្ស​ពល​កម្ម​​​កូរ៉េ​ខាង​ជើង បានចុះផ្សាយបទវិ​ចារណកថា ដែលក្នុងនោះបាន​សង្កត់​ធ្ងន់​ថា តម្រូវ​ការដោយ​ឯកតោភា​គី ដែលផ្អែកទៅ​លើឧត្តមភាពអំពីយោធា និង​សេដ្ឋកិច្ច នឹងបំផ្លាញ​ចោលការ​អភិវឌ្ឍ​ក្រកបដោយ​និរន្តរភាព​នៃទំនាក់​ទំនងអន្តរជាតិ។

ហេតុ​ដូច្នេះហើ​យ ប្រទេស និង​ក្រុមជាតិសាសន៍ទាំងឡាយគប្បីព​ង្រីករាល់ទំនាក់ទំន​ងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​ ដោយផ្អែកលើគោលការណ៍ាគោ​រពគ្នាទៅវិញទៅមក និង​មិន​រំលោភលើ អធិបតេយ្យ​ភាព​របស់​គ្នាទៅ​វិញទៅ​មក។ បទ វិ​ចារណក​ថាពោល​ខាង​លើក៏បាន​អះអាងនូវ​ទស្សនៈ​របស់ព្យុង​យ៉ាងអំពី​ការត្រៀម​ខ្លួន​ជា​ស្រេច​កែលម្អ និងអភិវឌ្ឍន៍ទំនាក់ទំន​ងជាមួយប្រទេសនានា ដែលធ្លាប់​ប្រឆាំងជំទាស់​ និងប្រឈម​មុខ​ដាក់​​គ្នាជាមួយ ស.ប.ប.ក ប៉ន្តែសង្កត់ធ្ងន់ថាប្រទេសទាំ​ងនេះគម្បីគោរព អធិបតេយ្យ​ភាព ក៏ដូច​ជាមាន​កាយ​វិការ​​ជិតស្និទ្ធ ជាមួយ ស.ប.ប.ក ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ