01/10/2018 09:28 GMT+7 Email Print Like 0

ស.ប.ប.ក ព្រមានថាកិច្ចព្រមព្រៀងរវាងអាមេរិកនិង ស.ប.ប.ក អាចបែកបាក់

 
ប្រធានាធិបតីអាមេរិកលោក Donald Trump (ស្តាំ) និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un (ឆ្វេង) បានរៀបចំជំនួបកំពូលជាប្រវត្តិសាស្ត្រលើកដំបូងនៅសិង្ហបុរីនៅថ្ងៃទី ១២ខែមិថុនាឆ្នាំ 2012 ។ រូបថត: EPA / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong Ho បានធ្វើការព្រមានថា កិច្ចព្រមព្រៀងរវាងអាមេរិកនិង ស.ប.ប.ក ដែលទទួលបាននៅក្នុងជំនួបកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកាលពីខែមិថុនាកន្លងទៅ អាចបែកបាក់ដោយគ្នាមទំនុកទុកចិត្តគ្នាទៅវិញទៅមកឡើយ។ ថ្លែងមតិទៅកាន់មហាសន្និបាតអង្កការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong Ho បានវាយតម្លៃថា បទដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើព្យុងយ៉ាង នឹងបង្កើនការសង្ស័យចំពោះអាមេរិក។ តាមរដ្ឋមន្ត្រីការបរទេស លោក Ri Yong Ho ថាព្យុងយ៉ាងមិនអាចលុបបំបាត់អាវុធនុយក្លេអ៊ែរដោយឯកតោភាគីមុន ប្រសិនជាគ្នានការធានាខាងសន្តិសុខពីភាគីអាមេរិកឡើយ។ លោក Ri Yong Ho បានអះអាងថាប្រទេសខ្លួនមានការបោះជំហានសំខាន់ៗ សំដៅកសាងទំនុកទុកចិត្ត ដូចជា ការបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលជាដើម។ 
ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកមិនបានចាត់វិធានការសមស្របឡើយ ហើយផ្ទុយទៅវិញបានធ្វើការបង្កើន​សម្ពាធដាក់ទណ្ឌកម្មផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ