23/08/2015 09:19 GMT+7 Email Print Like 0

ស.ប.ប.ក បដិសេធការបាញ់ផ្លោងទៅលើកូរ៉េខាងត្បូង

ស.ប.ប.កជាថ្មីម្តងទៀត​បាន បដិសេធ​ការ​បាញ់ផ្លោងទៅលើកូរ៉េ​ខាង​ត្បូង ព្រម​ទាំង​ចោទ​ប្រកាន់​សេអ៊ូល​ប្រឌិត​រឿង​ហេតុ​នេះ។ ថ្លែង​មតិ​ក្នុង​សន្និសីទ ការ​សែត​មួយ​ប្រព្រឹត្ត​ទៅ នាថ្ងៃទី២១ខេសីហាឆ្នាំ២០១៥ លោក Kim Yong Chol នា​យក​ការិយា​ល័យ​ស៊ើប​អង្កេត​របស់​ប្រធាន​សេនាធិការ​កងទ័ព​ប្រជាជន​ស.ប.ប.កបានប្រ​កាស​ថា ភាព​តាន​​តឹង​ និងស្មុគស្មាញ​នាបច្ចុប្បន្ន​រវាងកូរ៉េ​ទាំង​ពីរ គឺដោយ​សារ សកម្មភាព​បង្ក​រឿង​ហេតុ​ពីភាគី​កូរ៉េខាង​ត្បូង​។ តាម​​មន្ត្រីរូប​នេះ​ថា ភាគីកូរ៉េ​ខាង​ត្បូង​បានមាន​កាយវិការ​តបតវិញ ដោយការបាញ់​ផ្លោង​រាប់​រយ​គ្រាប់។ លោក​សង្កត់​ធ្ងន់​ថា ការ​ចោទប្រកាន់​របស់កូរ៉េ​ខាងត្បូង ដោយចាត់ទុកថា ព្យុង​យ៉ាងបាញ់ប្រ​ហារ​មុន​គឺ​គ្មាន​មូល​ដ្ឋាន និង​​មិនផ្អែក​ទៅលើ​ភស្តុតាង​វិទ្យាសាស្ត្រ​ណា​​មួយ​ឡើយ។ ទីភ្នាក់ងារ​សាព័ត៌មាន​មជ្ឈឹមស.ប.ប.កជូន​ដំណឹង​ថា បណ្តា​អង្គភាពសមរភូមិ​មុខ​របស់កងទ័ពស.ប.ប.ក បាន​សម្រេចត្រៀម​រៀប​ជា​ស្រេច សម្រាប់​សកម្មភាព​យោធា កំពុង​ឈានចូល​ស្ថានភាព​សង្គ្រាម​ និងរងចាំបទ​បញ្ជា​វាយ​ប្រហារតែ​ប៉ុណ្ណោះ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ