22/06/2018 09:39 GMT+7 Email Print Like 0

ស.ប.ប.ក និងចិនឯកភាពជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ


 ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងប្រធានរដ្ឋចិន លោក Xi Jinping

 KCNA បានឲ្យដឹងថា៖​ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​បានពិភាក្សាអំពី ទស្សនៈដ៏ហ្មត់ច​ត់ អំពីស្ថាន​ភាព​នាបច្ចុប្បន្ន​ និងបម្រែបម្រូលថ្មីៗនៅ​លើ ឧប​ទ្វីប​កូរ៉េ។

នាថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០​១៨ ភ្នាក់ងារព័ត៌មានមជ្ឈឹម​កូរ៉េខាងជើង ​(KCNA) បានជូនដំណឹងថា៖ ​ថ្នាក់ដឹក​នាំកូរ៉េ​ខាង​ជើង លោក Kim Jong-un និងប្រ​ធានរដ្ឋចិន លោក​ Xi Jinping បានពិភាក្សា ​អំពីវិធាន​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ នៅ​ក្នុងកិច្ចពិភាក្សាការងារ ដែលបា​នប្រព្រឹត្តិទៅនាថ្ងៃ​ទី២០ ​ខែមិថុនា។
 
KCN​A បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេសទាំ​ងពីរបានពិភាក្សាអំពី ទ​ស្សនៈដ៏ហ្មត់ចត់​ អំពីស្ថានភាព​នាបច្ចុប្បន្ន​ និងបម្រែបម្រូលថ្មីៗនៅ​លើ ឧបទ្វីបកូរ៉េ​។
 
មុននេះ KCNA បានឲ្យដឹងថា៖ ​នៅក្នុងជំនួបពិភាក្សាការងារពោលខាងលើ ថ្នា​ក់ដឹកនាំលោក Ki​m Jong-un បានវាយ​តម្លៃខ្ពស់​ ចំពោះកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដែលត្រូវបានពង្រឹង​នាពេលថ្មីៗនេះ រ​វាងព្យុង​យ៉ាង និង​ប៉េកាំង ព្រមទាំង​សង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តអភិ​វឌ្ឍទំនាក់ទំនងមិត្តភា​ព សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការ​ រវាងបក្សទាំងពីរ និងប្រជាជ​ននៃប្រទេសទាំងពីរ​៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ