21/07/2015 12:22 GMT+7 Email Print Like 0

ស.ប.ប.កបដិសេធសំណើរជួបសន្ទនារបស់កូរ៉េខាងត្បូង

សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានបដិសេធសំណើរ​ជួប​សន្ទនាជាថ្មីៗ​ របស់កូរ៉េខាងត្បូង ព្រម​ទាំង​ចាត់​ទុក​ថា មុន​បង្អស់ សេ​អ៊ូល​ត្រូវ​លុប​ចោលគោល​នយោបាយ​ប្រឈម​មុខ​ ជាមួយ​ព្យុង​យ៉ាង​សិន។ មុន​នោះ​នា​​ថ្ងៃ​ទី១៧ខែកក្កដាឆ្នាំ២០១៥​ ប្រ​ធាន​រដ្ឋសភារបស់កូរ៉េ​ខាងត្បូង  Chung Yui –hwa បាន​ស្នើឲ្យ​មាន​កិច្ច​ចរចា​អន្តរកូរ៉េ ក្នុង​ឱកាស​រំលឹក​ខួបលើកទី​៧០ ទិវា​ឧបទ្វីប កូរ៉េ​ត្រូវ​បាន​រំដោះ​ចេញ​ពីនឹម​អាណានិគម​របស់​ជប៉ុន​។ ក្នុង​ថ្ងៃដដែល ក្រសួងការ​ពារជាតិកូ​រ៉េខាងត្បូង ក៏បានអញ្ជើញសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត កូរ៉េចូលរួម​ជំនួប​សន្ទនាការ​ពារជាតិ​សេអ៊ូលជាវេទិការ​សន្តិសុខតំបន់។ វេទិការ នេះ គ្រោង​នឹង​ប្រព្រឹត្ត​ទៅនា​ខែ​កញ្ញា​ខាង​មុខ។ ប៉ុន្តែ គណៈកម្មាធិការឯកភាព សន្តិ​ភាពមាតុ​ប្រទេស​របស់ស.ប.ប.ក បាន​ចាត់​ទុក​ថា សំណើរ​សន្ទនា​ទាំងអស់ នេះរបស់កូរ៉េ​ខាងត្បូង​គឺ​សំដៅ “នយោបាយនីយកម្ម​នៃបណ្តាកិច្ចចរចា​អន្តរកូរ៉េ” តែប៉ុណ្ណោះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ