19/05/2016 09:51 GMT+7 Email Print Like 0

សន្និសីរដ្ឋមន្ត្រីពាណិជ្ជកម្ម APEC បើកជាផ្លូវការនៅប្រទេសប៉េរូ


សន្និសីរដ្ឋមន្ត្រីពាណិជ្ជកម្ម APEC បើកជាផ្លូវការនៅប្រទេសប៉េរូ (Image: VNA)

នាថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងពាណិជ្ជសកម្មប្រទេសចំនួន​២១ ជាសមាជិក​វេទិការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ា​ស៊ីហ្វិក APEC ក្នុង​នោះ​មាន វៀត​ណាម បាន​ចាប់​ផ្តើម​សន្និសីទ​ដែល​អូស​បន្លាយ​ក្នុងរយៈ​ពេល ២​ថ្ងៃនៅទី​ក្រុង Arequipa ប្រទេសប៉េរូ។ សន្និសីទលើកនេះប្រមូលផ្តុំ​ទៅលើ​ការងារ​ត្រៀម​រៀប​ចំឲ្យការ​បង្កើត​តំបន់ ពាណិជ្ជកម្មសេរីក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ប៉េរូ លោក Magali Silva បានសង្ឃឹម​​ថា៖ សន្និសីទនឹងទទួលបាន​លទ្ធផលដ៏សែនសំខាន់។ នាថ្ងៃធ្វើការដំបូង បណ្ដារដ្ឋមន្ត្រី​នឹង ពិភាក្សា​អំពី​​លទ្ធភាពបង្កើតតំបន់ពាណិជ្ជកម្មសេរី​អាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ។ នាថ្ងៃធ្វើ​ការទី​២ អង្គសន្និ​សីទ​នឹង​ពិនិត្យ​មើល​ជំហាន​ជាក់ស្តែង​សំដៅ​ជួយឧបត្ថម្ភ​ បណ្ដាក្រុមហ៊ុនតូចនិង មធ្យមជ្រៀតចូលទីផ្សារនៅឯបរ​ទេស ព្រម​ទាំង​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍រួម​នៅពិធី​បិទ សន្និ​សីទ ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ