10/05/2016 09:23 GMT+7 Email Print Like 0

សន្និសីទ SOM វេទិកាតំបន់អាស៊ាន

ក្នុងក្របខ័ណ្ឌនៃបណ្តាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ​(SOM) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)និងសន្និសីទទាក់ទិននានាដែលប្រព្រឹត្តទៅនៅទីក្រុងបុរាណ Luang Prabang ប្រទេសឡាវនោះ នាថ្ងៃទី៨ឧសភាបានបន្តប្រព្រឹត្តទៅសន្និសីទ SOM វេទិកាតំបន់អាស៊ាន (ARF) ដោយមានការចូលរួមរបស់ប្រទេសចំ​នួន​ ២៧​ដែល​ក្នុងនោះមានប្រទេសអាស៊ានទាំង ១០ និងដៃគូធំៗមួយចំនួនដូចជាអាមេរិក រុស្ស៊ី ជប៉ុន ចិននិងសហភាពអឺរ៉ុប (EU)។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM វៀតណាមលោក Le Hoai Trung បានដឹកនាំគណៈប្រតិភូវៀតណាមចចូលរួមនៅកិច្ចប្រជុំនេះ។

ទិដ្ឋភាពនៃសន្នុិសីទ SOM វេទិកាតំបន់អាស៊ាន

សន្និសីទ SOM ARF លើកនេះបានប្រមូលផ្តុំវាយតម្លៃនូវការអនុវត្តរាល់សកម្មភាពសហប្រតិបត្តិការក្នុងអាណត្តិ ២០១៥-២០១៦ និងពិភាគ្សាអំពីវិធានការកំណត់ទិសដៅអនាគត់សម្រាប់ ARF ព្រមទាំងពិភាគ្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អង្គប្រជុំបានពិភាគ្សាលើការងារត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីការបរទេស ARF លើកទី ២៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវនាចុងខែកក្កដាឆ្នាំ២០១៦។ អង្គប្រជុំក៏បានពិភាគ្សាលើពង្រៀងសេចក្តីថ្លែងការណ៍ ARF ដែលក្នុងនោះមានពង្រៀងសេចក្តីថ្លែងការ ដោយវៀតណាមស្នើរឡើងស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នប្រតិបត្តិច្បាប់លើសមុទ្រក្នុងក្របខ័ណ្ឌ ARF។ សេចក្តីព្រាងនេះរបស់វៀតណាមទទួលបានមតិសកម្មជាច្រើនពីភាគីនានា ក្នុងនោះ EU និងអូស្ត្រាលីឯកភាពជាអ្នកគាំពារ។

ស្តីពីបញ្ហាសមុទ្រខាងកើត ប្រទេសជាច្រើនបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ រួមទាំងដោះស្រាយដោយសន្តិវិធីរាល់ជំលោះនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) អនុវត្តន៍គ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនា​នា​នៅសមុទ្រ​ខាងកើត (DOC) និងឈានទៅសម្រេចក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់បំផុតនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ