04/01/2018 09:12 GMT+7 Email Print Like 0

សន្និសីទ online ទូទាំងប្រទេសបូកសរុបការងារសណ្តាប់ធ្នាប់ចរាចរឆ្នាំ ២០១៧ និងបំផុសឆ្នាំសុវត្ថិភាពចរាចរ


សន្និសីទ online ទូទាំងប្រទេសបូកសរុបការងារសណ្តាប់ធ្នាប់ចរាចរឆ្នាំ ២០១៧
និងបំផុសឆ្នាំសុវត្ថិភាពចរាចរ

នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh ប្រធាន​គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិបានធ្វើអធិបតីភាពសន្និសីទ online ទូទាំងប្រទេសស្តីអំពីការបូកសរុបការងារសណ្តាប់ធ្នាប់ចរាចរ ឆ្នាំ២០១៧ ទិសដៅភារកិច្ច ឆ្នាំ២០១៨។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានវាយតំលៃអំពីការផ្លាស់ប្តូរថ្មី ក្នុងការងាររក្សសណ្តាប់ធ្នាប់ចរាចរក្នុងឆ្នាំកន្លងទៅ ព្រមទាំងលើកច្បាស់បញ្ហានៅសេសសល់ដែលបណ្តាលឡើងឧប្បទ្ទវហេតុចរាចរជាពិសេសគឺឧប្បទ្ទវហេតុធ្ងន់​ធ្ងរ​លើផ្លូវដែក នាវាចរណ៍និងលើដីគោក។

ទន្ទឹមនឹងនោះលោក Truong Hoa Binh ស្នើដោះស្រាយបញ្ហាក្តៅគគុក ព្រមទាំង ជំរុញយ៉ាងខ្លាំងចលនាគ្រប់គ្រង​ ដោយខ្លួនឯងធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរ។ នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ បានរៀបចំឡើងពិធី​បំផុសឆ្នាំសុវត្ថិភាពចរាចរ២០១៨ និងខែកំពូលធានាសុវត្ថិភាពចរាចរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨​៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ