13/12/2015 13:22 GMT+7 Email Print Like 0

សន្និសីទ COP21: បារាំងជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ

ក្នុងក្របខ័ណ្ឌសន្និសីទលើកទី២១នៃអនុសញ្ញាអ.ស.ប ស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP21) នៅរដ្ឋធានីប៉ារីស ស្ថាប័នអភិវឌ្ឍន៍បារាំង(AFD) បានឧទ្ទេសនាមសកម្មភាពជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទប់ទល់នឹង បំរ៉ែបំរួលអាកាសធាតុ ក្នុងនោះជាពិសេសសង្កត់ធ្ងន់ទៅលើគំរោងការចំនួន២ ដែលនឹងត្រូវបានអនុវត្តនៅខេត្ត Da Nang និង ខេត្តCan Tho ប្រទេស វៀតណាម។ លោកស្រី Alix Francoise ប្រធាន​មូល​និធិ​ឧបត្ថម្ភ​វិនិយោគ​របស់ AFD បានអះអាងថា វៀតណាមគឺជាប្រទេសដំបូងទទួលបានជំនួយហិរញ្ញវត្ថុ ពី AFD ដោយ​ប្រមូល​ផ្តុំទៅ​លើ​ទិស​ដៅចំនួនបីគឺ អភិវឌ្ឍន៍នគរ ទំនើបភាវូបនីយកម្មតំបន់ផលិតកម្មដែលជះឥទ្ធិភលដល់បរិស្ថានសង្គម និង ជួយវៀតណាមក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ក្រៅពីនោះAFD នៅជួយ​វៀតណាម​ស្រាវ​ជ្រាវ​បច្ចេក​ទេស ស្វែងយល់និង រៀបចំគំរោងការអភិវឌ្ឍន៍ចីរភាព។ តាមលោកស្រីថា ក្រោយរយះពេលបីឆ្នាំ អនុវត្ត កម្មវិធី​ទាំងពីររបស់AFD នៅខេត្ត Can Tho និង ខេត្ត Da Nang សុទ្ធតែមាន ការបោះជំហានយ៉ាងសកម្ម។ AFD ជានិច្ចកាល សហការជាមួយរដ្ឋអំណាចទីក្រុង ធ្វើការពិនិត្យគំរោងអភិវឌ្ឍន៍ និងដាក់​គោលដៅទទួល​បាននូវ​ផល​ប្រយោជន៍ច្រើននិងយូរអង្វែងពីគំរោងការ ទាំងនោះ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ