08/12/2015 09:20 GMT+7 Email Print Like 0

សន្និសីទ COP ២១ ឈានចូលដល់ដំណាក់កាលសំរេចកំណត់


ទឹកកករលាយដោយឥទ្ធិពលនៃកំណើនសីតុណ្ហភាពរបស់ផែនដី

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ វាយតំលៃអំពីសប្ដាហ៍ចរចារដំបូងក្នុងក្របខ័ណ្ឌសន្និសីទ​លើកទី​២១អនុសញ្ញា​ក្រប​ខ័ណ្ឌ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពីបំរ៉ែ​បំរួលអាកាស​ធាតុ (COP ២១) នៅទីក្រុងប៉ារីសរបស់បារាំង ចាប់ពីថ្ងៃទី៣០ ខែ​វិច្ឆិកា​ ប្រធានាធិបតី​បារាំងលោក Francois Hollande បានលើកច្បាស់ថា ជំនួប​ចរចានេះ មិនទាន់បញ្ចប់​នៅឡើយ​ហើយ​កំពុង​ឈានចូលដំណាក់កាល​សំរេច​កំណត់។ តាមលោក Francois​ Hollande ថា ភាគីនានា​បាន​អនុម័ត​ជាសារវ័ន្ត​លើពង្រាង កិច្ចព្រមព្រៀងទូទាំងពិភព​លោកស្ដីពីការទប់ទល់ នឹងបំរ៉ែបំរួលអាកាសធាតុដែល​មាន​ប្រវែង៤៨​សន្លឹក។ គោល​ដៅស្នូលនៅតែជាការរក្សាកំណើន នៃសីតុណ្ហភាពផែនដីដល់ឆ្នាំ២១០០ក្រោមកំរិត​២អង្សា​សេ។ ប៉ុន្តែ ភាគីនានា​ចូល​រួម COP ២១នៅមិនទាន់ឯកភាពធ្វើយ៉ាងម្តេច​ ដើម្បីអនុវត្តន៍គោលដៅនោះបាន ឡើយ។ ដោយ​ហេតុ​នេះ មានលទ្ធភាពដែល​គោលដៅរក្សាកំណើន នៃ​សីតុណ្ហភាពផែនដីនឹងចុះត្រឹម១,៥អង្សាសេជំនួសឲ្យ​២អង្សាសេ។ ការខ្វែងគំនិតមួយក្នុងចំណោមការខ្វែងគំនិតស្នូល រវាងភាគីទាំងអស់​គ្នានោះគឺ​ប្រាក់​ចំណាយ​ដើម្បី​អភិវឌ្ឍន៍​ប្រភពថាមពល ក៏កើតឡើងវិញនៅខឿន​សេដ្ឋកិច្ចមិនទាន់អភិវឌ្ឍន៍៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ