14/12/2015 09:51 GMT+7 Email Print Like 0

សន្និសីទ COP ២១អនុម័ត​លើកិច្ច​ព្រមព្រៀង​អំពី​ការ​ប្រឆាំង​នឹង​បំរ៉ែបំ​រួល​អាកាស​ធាតុ​

នាថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥​ តំណាងមកពីប្រទេសចំនួន១៩៥ ដែលចូលរួមសន្និ​សីទ​លើកទី២១អនុសញ្ញា​ក្រប​ខ័ណ្ឌ​របស់​អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពី​បំរ៉ែបំរួលអាកាសធាតុ (COP ២១) នៅទីក្រុងបារីស​របស់​បារាំង បាន​អនុម័ត​លើ​កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រសំដៅទប់ស្កាត់បាតុភូតឡើង កំដៅភពផែនដី ដែល​គំរាម​កំហែង​មនុស្ស​លោក​ដោយបណ្ដាលឲ្យនីវ៉ូទឹកសមុទ្រកើន​ឡើង និងគ្រោះ​រាំងស្ងួត​ទឹក​ជំនន់ និង​ខ្យល់​ព្យុះ​កាន់​តែធ្ងន់​ធ្ងរ​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។

ថ្នាក់ដឹកនាំនៃប្រទេសនានាដែលចូលរួម COP ២១ ស្វាគមន៍កិច្ចព្រមព្រៀងដែលទើបនឹងទទួលបាន (រូបថត៖AFP/TTXVN)

សហគមន៍អន្តរជាតិ​សុទ្ធតែស្វាគមន៍ ចំពោះសន្ធិសញ្ញាបារីសស្ដីអំពីបំរ៉ែបំរួល​អាកាសធាតុ ​ដែលទើបនឹង​ទទួលបាន​នៅសន្និសីទ COP ២១នេះ។ អគ្គលេខាធិការ​អ.ស.បលោក Ban Ki-moon បានប្រកាសថា សន្ធិសញ្ញា​បារីស ស្ដីអំពីបំរ៉ែបំរួល​អាកាសធាតុគឺជាជោគជ័យមួយ​ដ៏មហិមា ចំពោះផែនដីនិងមនុស្សជាតិទាំង​ឡាយ។ នៅទីក្រុង​វ៉ាស៊ីនតោន ក្នុងបទសន្ទរកថានាព្រឹកថ្ងៃទី១៣ ខែ​ធ្នូ ឆ្នាំ២០១៥​ (តាមម៉ោង​វៀត​ណាម) ប្រធានា​ធិបតី​អាមេរិក​លោក Barack Obama បានសរសើរកិច្ចព្រម​ព្រៀង ស្ដីពីអាកាសធាតុដែលទទួលបាននៅ COP ២១​ នោះគឺខ្លាំងក្លា​និងមាន​ចរិតលក្ខណៈ​ប្រវត្តិសាស្ត្រ ហើយ​ជាឱកាស​ល្អបំផុ​ត​ដើម្បី​ការ​ពារ​ផែន​ដីពី​ឥទ្ធិពល​អវិជ្ជមាន​ នៃបំរ៉ែបំរួលអាកាសធាតុ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ