01/12/2015 09:31 GMT+7 Email Print Like 0

សន្និសីទ COP លើកទី២១ បានបើកជាផ្លូវការ


សន្និសីទ COP លើកទី២១ បានបើកជាផ្លូវការ (Image: VNA)

ម៉ោងទី​១៧ រសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៥​ (ម៉ោងទី០ ព្រឹកថ្ងៃទី​៣០ខែវិច្ឆិកា​តាមម៉ោងវៀតណាម) សន្និសីទ​លើកទី​​២១ អនុសញ្ញា​ក្របខ័ណ្ឌរបស់​អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP – 21) បានបើក​ជាផ្លូវ​ការ​នៅទី​ក្រុង​ប៉ារីស​របស់​បារាំង។ សន្និសីទបានលៃទុករយៈពេលមួយនាទីដើម្បីរំលែក​ទុកជន​រងគ្រោះ ដោយ​ការវាយ​ប្រហារ​ភេរវកម្ម​នៅទីក្រុង​ប៉ារីស នាថ្ងៃទី​១៣​ខែ​វិច្ឆិកា កន្លងទៅ។ បន្ទាប់នោះ បណ្ដាការពិភាគ្សាត្រូវបានចាប់ផ្តើមដោយបទ​សន្ទរៈ​កថារបស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប៉េរូ លោក Manuel Pulgar Vidal ក្នុង​នោះលោកបាន​សង្កត់ធ្ងន់​ថា៖ កិច្ច​ព្រម​ព្រៀង​ស្តីពី​អាកាសធាតុគឺជាដំណោះ​ស្រាយល្អបំផុត ដើម្បីជំនះពុះពារលើការភ័យរន្ធត់ក្រោយបណ្តាកា​រវាយប្រ​ហារ​ភេរវកម្ម​ នាពេលកន្លងទៅ។ រីឯ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent​ Fabius និងប្រជាប្រធាននៃសន្និសីទ COP លើក​ទី​២១ បាន​ចាត់ទុកថា៖ គោលដៅនៃសន្និសីទនេះគឺសំដៅទទួលបានកិច្ចព្រមព្រៀងពោរពេញទៅ​ដោយយថា​ទស្សន៍​ដែល​ប្រទេសទាំង​ឡាយយល់ព្រម៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ