17/01/2018 10:45 GMT+7 Email Print Like 0

សន្និសីទ APPF-26៖ ពង្រីកនូវលទ្ធផលនៃសប្តាហ៍ជាន់ខ្ពស់ APEC លើកាណាលសភា


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ TTXVN)

សន្និសីទប្រចាំឆ្នាំលើកទី​២៦ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-​26) ដោយរដ្ឋសភា វៀតណាម​ទទួលរៀប​ចំ បាន​ប្រារព្ធ នាថ្ងៃទី១៨ ខែមករា​នៅទីក្រុងហាណូយ​ (ប្រទេសវៀតណាម)។
 
អញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារ​ព័ត៌មាន ប្រធានរដ្ឋសភាវៀត ណាម ​លោកស្រី Nguyen Thi Kim Ngan បាន​អះអាង​ថា ការដែលរដ្ឋសភា​វៀត​ណាម បាន APPF និងសភាសមាជិកនានាជឿជាក់ ​ប្រគល់ភារ​កិច្ចជាប្រធាន APPF ​និងប្រគល់ សិទ្ធិទទួលរៀបចំសន្និសី​ទប្រចាំឆ្នាំ​លើកទី២៦ របស់ APPF នោះ បាន​ស្តែងចេញ​នូវ តួនាទី​និង​កិត្យានុភាព​កាន់តែខ្ពស់​របស់​រដ្ឋសភាវៀតណាម សម្រាប់សកម្មភាពការទូត ​សភាតំបន់​និងអន្តរជាតិ។
 
យោងតាម​លោកស្រីប្រធានរដ្ឋសភាថា ​សន្និសីទ APPF រួមចំណែកទៅក្នុងជោគ ជ័​យរួម​នៃសកម្មភាព​ការទូត​វៀត​ណាម​ ព្រមទាំងស្តែងចេញនូវតួនាទី​និងការទទួល ខុសត្រូវរបស់រដ្ឋសភាវៀត​ណាម ក្នុង APPF។ នេះជាឱកាស​ដើម្បីវៀតណាម បង្កើនទំ នាក់​ទំនងការ​ទូតទ្វេភាគី រវាង​រដ្ឋសភា​វៀត​ណាម ជាមួយ​រដ្ឋសភា​នៃប្រទេស​សមាជិក​​នានា។​
 
នៅក្នុងសន្និសីទ រ​ដ្ឋសភាវៀតណាមបានលើកឡើងសំណើរ​ អនុ​ម័តសេចក្តីថ្លែង ការណ៌ហាណូយ​ស្តីពីទស្សន​វិស័យថ្មី​នៃទំនាក់​ទំនងដៃគូ​សភាអាស៊ី​-ប៉ាស៊ីហ្វិក សំ​ដៅ កំណត់​ចំណុច​សំខាន់​លើកំណាត់​ផ្លូវអភិឌ្ឍន៍​នាពេល​ខាង​មុខ​របស់​ APPF។ លោកស្រី​ Nguyen Thi Kim Ngan បានគូសបញ្ជាក់​ថា ការទទួ​លរៀបចំសន្និសី​ទ រួមទាំង​សកម្ម ​ភាពកិច្ចការបរទេសផ្សេងៗរបស់វៀត​ណាម ​បានបង្ហាញនូវសារមួយ អំពីប្រទេ​សវៀត​​ណាម​ សន្តិភាព ស្ថិរភាពនិង​អភិឌ្ឍន៍ ​រដ្ឋសភាវៀតណាមមានការផ្លាស់ប្តូ​រថ្មីនិ​ងសកម្ម​ ចូលរួម​សមាហរណកម្ម​និងមនុស្ស​វៀត​ណាម រួសរាយរាក់​ទាក់ ។ វៀតណាមសន្យារួម ជាមួយសហគម​ន៍អន្តរជាតិ អនុវ​ត្តរាល់ភារ​កិច្ចរួម ដើម្បីគោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​។ រដ្ឋសភាវៀតណាមមា​នបំណងលើកកំពស់តួនាទី​ ឋានៈ​របស់ APPFនិងជម្រុ​ញកិច្ច សហប្រតិបត្តិការ​ក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ លើវិស័យនយោបាយ សន្តិ​សុខ សេដ្ឋកិច្ច ពាណិជ្ជក​ម្មនិង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ