19/01/2018 10:33 GMT+7 Email Print Like 0

សន្និសីទ APPF-26៖ដើម្បីសន្តិភាព ការច្នៃ​ប្រឌិត​និង​កំណើន​និរន្តរភា​ព​បាន​ប្រារព្ធ​យ៉ាង​ឱឡារិក​

សន្និសីទប្រចាំឆ្នាំ​លើកទី២៦ វេទិកាសភាអាស៊ី-ប៉ា​ស៊ីហ្វិក(APPF-26​) បានបើកយ៉ាងឱឡារិក​នាយប់​ថ្ងៃទី​១៨ ខែ​មករា​ ឆ្នាំ​​២០១៨ នៅវិមានរដ្ឋសភានៃរដ្ឋ​ធានីហាណូយ​ (វៀតណា​ម) ។ អញ្ជើញចូលរួម​ក្នុង​ពិធី មាន​វត្តមាន​ប្រធាន​រដ្ឋវៀត​ណាម ​លោក Tran Dai Quang ប្រធានរដ្ឋ​សភា ​លោកស្រី Nguyen Thi Kim Ngan​ - ប្រធាន APPF​-26 រួ​មទាំងតំណាង​ជាង៣០០​រូបមក​ពីប្រទេស​សមាជិក តំណាង​អង្គទូតនិងអង្គការ​អន្តរជាតិ​មួយចំនួន។​

 
 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VOV)

ក្នុងសន្ទរកថា​បើក ប្រធានរដ្ឋសភាវៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan ​បាន​អះអាងថា ការ​ទទួល​រៀបចំ​វេទិកា​ APPF លើកទី ២ នេះបានសម្តែង​នូវតួនាទី និង​ការទទួលខុសត្រូវរប​ស់រដ្ឋសភាវៀ​ត ណាម​លើវេទិកា​នេះផងដែរ​។ លោកស្រីអញ្ជើញ មានអ​នុសាសន៍ថា៖ “នៅក្នុងស​ន្និសីទ​លើក​នេះ ក្រៅពី​ប្រធាន​បទអំពី​សន្តិសុខ​ សហប្រ​តិ​បត្តិ​ការ​ទប់ទល់ជាមួយ​បម្រែបម្រួលអាកាសធាតុ និងពាណិ​ជ្ជកម្មនោះ​ មានគោល ដៅមួយ​ត្រូវខិត​ខំប្រឹងប្រែងគឺក​សាងទស្សន​វិស័យថ្មី​ក្រោយ រយៈពេល២៥ឆ្នាំបង្កើត​និង អភិវឌ្ឍន៍​។ យើង​នឹង​ច្បាម​ជាប់​ប្រធាន​បទនៃ​សន្និសីទ “ទំនាក់ទំនងដៃគូសភាដើ​ម្បី សន្តិភាព ការច្នៃប្រឌិតនិងកំណើន​និរន្តរភាព”​។ ទស្សន​វិស័យ​នោះ ត្រូវអាស្រ័យលើ ទំ​នាក់ទំនងដៃគូសភារឹងមាំប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស ត្រូវអះអាង​នូវ​ការ សន្យា​ឲ្យបាន​ខ្លាំងក្លាជាង ដើម្បីគោលដៅសន្តិភាពនិង​អភិវឌ្ឍន៍​ និរន្តរភាព”​។

 
 ពិធីបើកសន្និសីទ APPF-26 បានបើកយ៉ាងឱឡារិកនៅរដ្ឋធានីហាណូយ (រូបថតៈ VOV)

អញ្ជើញថ្លែងមតិអំណរ​សាទរសន្និសីទ ប្រធានរដ្ឋ​វៀតណាម​ លោក Tran Dai Quang បាន​វាយ​តម្លៃខ្ពស់​នូវ​តួនាទី​របស់​ APPF និងវេទិកាសហប្រតិបត្តិការសេដ្ឋកិ​ច្ច អាស៊ី-ប៉ាស៊ីហ្វិក (APE​C) ក្នុង​ការជម្រុញសេរីភា​ព​សេដ្ឋកិច្ច តភ្ជាប់​តំបន់​ នាំមកឱកាសេ អភិវ​ឌ្ឍន៍ក្នុងតំ​​បន់​នាពេលកន្លង​ទៅ។ យោងតាមលោ​ក Tran Dai Quang APPF ត្រូវ​ ពង្រី​កថែមទៀត តួនាទីតភ្ជា​ប់ក្នុងតំបន់៖ “វេទិកាគប្បីដើរឈានមុ​ខក្នុងការ​​ជម្រុញកិច្ច សហប្រតិ​បត្តិ​ការ​​ពហុភាគី​។ ជាពិសេស ផ្តល់អាទិភា​ពលើការរក្សាស​ន្តិភាព​ ស្ថិរភាព និង​ដោះស្រាយ​ជម្លោះដោយ​សន្តិវិធី​។ រួម​ជាមួយគ្នានោះ ត្រូវជម្រុញ​ការកា​រធានា លក្ខណៈ​គ្របដណ្តប់​នៃការ​អភិវឌ្ឍ​ដើម្បី​កុំឲ្យអ្នកណា​ត្រូវនៅ​ខាង​ក្រោយ​។ វេទិកា ​ត្រូវ​​រួមចំណែក​សកម្មក្នុងការកសាងទស្សន​វិស័យថ្មី​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិ​ក”។​
 
បន្ទាប់​ពីពិធីបើក នាយប់ថ្ងៃដដែ​ល ប្រធានរដ្ឋសភា លោក​ស្រី ​Nguyen Thi Kim Ngan​ អញ្ជើញ​ជាអធិបតីពិធី​ជប់លៀង​ជូន​គណៈ ប្រតិ ភូសភាស​មាជិក​ APPF​ ផ​ងដែ​រ៕

 

តាម​  VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ