30/07/2016 23:34 GMT+7 Email Print Like 0

សន្និសីទ AMM 49 បានរៀបចំប្រកបដោយជោគជ័យ

ទោះ​បី​មាន​ភាព​ខុស​គ្នា​ក៏​ដោយ ប៉ុន្តែ​​នៅ​ពេល​បញ្ចប់សន្និសីទ​​រដ្ឋមន្ត្រីការ​បរទេស​ ASEAN លើកទី ៤៩ ​បាន​ចេញ​សេចក្តី​ប្រកាស​រួម​ដែរ។ ប្រការ​នេះ​បាន​បញ្ជាក់គោលជំហរ​សំខាន់ៗ​ របស់​ ASEAN ចំពោះ​បណ្តា​បញ្ហា​ធំៗ ក្នុងនោះ​មាន​បញ្ហា​សមុទ្រ​ខាង​កើត។

ចាប់​ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ​កក្កដា សន្និសីទ​រដ្ឋមន្ត្រី​ការបរទេសនៃ​បណ្តា​ប្រទេស​ ASEAN លើកទី៤៩ (AMM 49) និង​បណ្តា​សន្និសីទ​ពាក់​ព័ន្ធ​បាន​ប្រារព្វ​នៅ​រដ្ឋធានីវៀងច័ន្ទ​ (Vientiane) (ឡាវ)។​ នេះ​គឺជា​ប្រព្រឹត្តការណ៍​​​នយោបាយ​សំខាន់​របស់​ ASEAN ដែល​​ប្រព្រឹត្ត​ទៅ បន្ទាប់​ពី​តុលាការ​​មជ្ឈត្តិកម្ម (PCA) នៅទីក្រុងឡាហេ (ហូឡង់)​ បាន​ចេញ​សាល​ក្រម​នូវ​បណ្តឹង​​​នៅ​សមុទ្រ​ខាង​កើត។ ហេតុ​នេះ​បញ្ហា​សមុទ្រ​ខាង​កើត​​បន្ត​​ក្លាយទៅ​ជា​ប្រធានបទ​ក្តៅ​ក្នុង​សន្និសីទ​នេះ​ ហើយ​ទាក់ទាញ​​ការ​យក​ចិត្ត​ទុកដាក់​ពិសេស​របស់​សាធារណ​មតិ​អន្តរជាតិ។

អាច​និយាយ​ថា ក្នុងសន្និសីទ​នេះ​ បញ្ហា​សមុទ្រ​ខាង​កើត​ ដែល​ប្រទេសជាច្រើនបាន​​​​​​ចែករំលែក​​ការ​ព្រួយ​បារម្ភ​​​នូវ​ការ​វិវឌ្ឍន៍​នា​ពេល​ថ្មីៗនេះ​និង​កំពុងបន្ត​កើត​ឡើងទៀត​ ក្នុងនោះ​មាន​ការកសាង​បណ្តា​កោះ​និង​​ការប្រើ​ប្រាស់​កម្លាំង​ទ័ព។ បណ្តា​ប្រទេស​បាន​សង្កត់​ធ្ងន់​ ការ​រក្សា​សន្តិភាព សន្តិសុខ សុវត្ថិភាព​និង​សេរី​ភាព​នៅ​ផ្លូវ​សមុទ្រ​​និងអាកាសចរណ៍​នៅ​សមុទ្រ​ខាង​កើត ដែល​ជា​ផល​ប្រយោជន៍​និង​ការទទួល​ខុសត្រូវ​រួម​របស់​បណ្តា​​ប្រទេស លើក​កម្ពស់​​ការ​គោរព​ច្បាប់​អន្តរជាតិ​និង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​​នូវ​ច្បាប់​សមុទ្រ ១៩៨២ (UNCLOS) ​អត់ធ្មត់ មិន​​បង្កើត​បណ្តា​សកម្មភាព​ដែល​ធ្វើ​ស្ថានភាព​កាន់​តែ​ស្មុគ​ស្មាញ​ ឬ​គំរាម​កំហែង​ប្រើប្រាស់​​កម្លាំង អនុវត្តន៍សេចក្តី​ប្រកាស​ស្តីពីការ​ប្រព្រឹត្ត​​របស់ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (DOC) និង​ឆាប់​រហ័ស​កសាង​​ក្រម​សិលធម៌មួយ​ពីការប្រព្រឹត្តរបស់​ភាគីនានា​នៅ​សមុទ្រ​ខា​ងកើត (COC)។ ​ប្រទេស​មួយ​ចំនួនបាន​​លើក​ឡើង​ទស្សនៈ​របស់​ខ្លូនស្តីពី​​បណ្តឹងជូន​តុលាការ​មជ្ឈត្តិកម្ម ដែល​បង្កើតតាម​ឧបសម្ព័ន្ធនៃ​ UNCLOS​។​


ពិធីបើកសន្និសីទ AMM 49  នៅរដ្ឋធានីវៀងច័ន្ទ (Vientiane) (ប្រទេសឡាវ)។
រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាប្រធាននៃគណៈប្រតិភូថតរូបរួមក្នុងពិធីបើកសន្និសីទ AMM 49។
រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសផាមប៊ិញមិញ ដឹកនាំគណៈប្រតិភូវៀតណាម ដែលអញ្ជើញចូលរួមក្នុងសន្និសីទ។ រូបថត៖ ផាមគៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទោះបី​មាន​ការលំបាក​ជា​ច្រើនក៏ដោយ ប៉ុន្តែ​​​នៅ​ពេល​បញ្ចប់សន្និសីទ​នេះបាន​ចេញ​​សេចក្តី​ប្រកាស​រួមផង​ដែរ​។​ ជាពិសេស​ ខ្លឹម​សារ​នៃ​សេចក្តី​ប្រកាសនេះ​មាន​មួយផ្នែក​​អំពី​​សមុទ្រ​ខាង​កើត ក្នុងនោះ​​សម្តែង​ក្តី​ប្រារម្ភ​នូវ​ការ​វិវឌ្ឍន៍​នាពេល​ថ្មីៗនេះ​​នៅ​សមុទ្រ​ខាង​កើត​និង​កត់​សម្គាល់​​ក្តី​បារម្ភ​របស់​បណ្តា​រដ្ឋមន្ត្រី​​អំពី​​សកម្មភាព​កែ​លំ​អ​​និង​​ជម្លោះ​កាន់តែឡើង​កម្តៅ​ក្នុង​តំបន់ ​ប្រការ​នេះ​​បាន​ចុះ​ថយក្តីជឿ​ជាក់ ​បង្កើន​ភាព​តានតឹង​និង​អាច​បំផ្លាញ​សន្តិភាព សន្តិសុខ​និងស្ថេរភាព​ក្នុងតំបន់។

សេចក្តីប្រកាស​បាន​បញ្ជាក់​តួនាទី​សំខាន់ៗ​ ក្នុង​ការ​រក្សា​និង​ជំរុញសន្តិភាព សន្តិសុខ ស្ថេរភាព ​សុវត្ថិភាព​និង​សេរីភាព​លើ​ផ្លូវសមុទ្រ​​និងអាកាសចរណ៍​ក្នុង​តំបន់​លើ​ដែនសមុទ្រ​​ខាងកើត បញ្ជាក់ជា​សារថ្មី​ម្តង​ទៀត​ តំរូវ​ការ​​នៃ​ការ​បង្កើន​ទំនុក​ទុក​ចិត្ត​ទៅ​វិញទៅ​មក អំណត់​បណ្តា​សកម្មភាព​អាច​ធ្វើ​​ស្ថាន​ភាព​កាន់​តែ​ស្មុគ​ស្មាញ​និង​​ដំណោះ​ស្រាយ​បញ្ហា​​ដោយ​សន្តិវិធីនិង​គោរព​ច្បាប់​អន្តរជាតិរួមមាន​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​នូវ​ច្បាប់​សមុទ្រ (UNCLOS)  នា​ឆ្នាំ១៩៨២។

សេចក្តីប្រកាសសង្កត់​ធ្ងន់​តួនាទី​សំខាន់​ៗ​​ ក្នុង​ការមិន​ប្រើ​ប្រាស់​កង​កម្លាំង​ទ័ព​និង​អត់ធ្មត់​​​បណ្តា​សម្មភាព​ទាំង​ឡាយ​រួម​មាន​៖ ​ការ​ប្រែប្រួល​ស្ថាន​ភាពជាក់​ស្តែង​ដែល​អាច​​ធ្វើ​ស្ថានភាព​កាន់​តែ​ស្មុគស្មាញ​និង​​បង្កើន​ភាព​តាន​​តឹង​ថែមទៀត​នៅ​សមុទ្រ​ខាង​កើត។

សេចក្តី​ប្រកាសនេះក៏​សង្កត់​ធ្ងន់​តួនាទី​សំខាន់​ៗ ​ក្នុង​ការ​អនុវត្ត​យ៉ាង​ពេញ​លេញ​និង​ប្រសិទ្ធភាព​​​​សេចក្តី​ប្រកាស​​ពីការ​ប្រព្រិត្ត​របស់​ភាគី​នានា​នៅសមុទ្រ​ខាង​កើត (DOC)  ក្នុង​នោះ​បញ្ជក់​ការ​ជំរុញ​ភាគី​នានា​​​​ដែល​ជួប​​ពិភាក្សា​យ៉ាង​ប្រសិទ្ធិភាព​ ហើយ​ឆាប់​រហ័ស​អនុម័ត​ក្រមសីលធម៌​ពីការ​ប្រព្រឹត្ត​របស់​ភាគី​នានា​នៅសមុទ្រ​ខាងកើត រួម​មាន​​ការ​ជំរុញឲ្យមានកិច្ចប្រជុំ​ជាទៀង​ទាត់​រវាងឧត្តមមន្រ្តី ASEAN - ចិន  និង​បណ្តា​ជំនួប​របស់​ក្រុម​​ការងាររួម​ស្តីពី​ការ​អនុវត្តន៍ DOC។


សន្និសីទរដ្ឋមន្ត្រីការបរទេសបូព៌ាលើកទី ៦ (EAS 6)។
រូបថត៖ ផាមគៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សន្និសីទ​​រដ្ឋមន្ត្រីការបរទេស ASEAN - អាមេរិក។
រូបថត៖ EPA /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សន្និសីទរដ្ឋមន្ត្រីការបរទេស ASEAN -ចិន។
រូបថត៖ THX/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សន្និសីទរដ្ឋមន្ត្រីការបរទេស ASEAN -ជប៉ុន។
រូបថត៖ ផាមគៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សន្និដ្ឋាន​អំពី​បញ្ហា​នេះ លោកអនុរដ្ឋមន្ត្រី​​ឡេ​ហ័រ​ទ្រុង (Le Hoai Trung) ឲ្យ​បានដឹង​ថា៖ ទោះ​បី​មាន​ភាព​ខុស​គ្នានិង​ការលំបាក​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ​បណ្តាប្រទេស​ ASEAN នៅតែ​ចេញ​សេចក្តី​ប្រកាស​រួម​ ប្រការនេះ​បាន​បញ្ជាក់​គោល​ជំហរ​សំខាន់ៗ​ របស់​ ASEAN ចំពោះ​បណ្តា​បញ្ហា​ធំៗ ក្នុង​នោះ មាន​បញ្ហា​សមុទ្រ​កើត។

ក្រៅពីនោះ ASEAN បាន​ចេញ​សេចក្តី​ប្រកាសនេះ​ក៏​បញ្ជាក់​​គោលជំហរ​រួម​របស់​ ASEAN ផង​ដែរ ​ក្នុង​ស្ថានភាព​ពិភពលោក​និង​ស្ថានភាព​​ក្នុងតំបន់​​នៅតែ​ស្មុគ​ស្មាញ​ បង្ហាញឲ្យ​ឃើញ​ ASEAN យល់​ដឹង​​នូវបណ្តា​ប្រទេស​ត្រូវ​រួម​គ្នា​ជំរុញ​តួនាទី​ស្នូល​ ដើម្បី​បង្កើន​សាមគ្គីភាព​មិន​បង្ហាញ​​​ក្នុងសន្និសីទនេះ​តែ​ប៉ុណ្ណោះទេ ថែមទាំង​​រក្សានា​ពេល​ខាងមុខនេះផង​ដែរ។

អាច​​និយាយថា ​ជាមួយ​​នឹងបណ្តា​ខ្លឹម​សារ​សំខាន់ៗ​ផ្សេងទៀត AMM 49 ​បាន​ចេញ​​​សេចក្តី​ប្រកាស​រួម​ ដែល​រួមចំណែក​ក្នុងការ​បង្កើត​ភាព​ជោគជ័យ​​នៃសន្និសីទនេះ។ ហើយ​ក្នុងនោះ​មាន​មួយ​ផ្នែក​ដោយសារពី​ការ​ខិតខំ​ប្រឹង​ប្រែង​និង​រួម​ចំណែក​​របស់​ប្រទេសឡាវដែល​ជា​ម្ចាស់​ផ្ទះ​និង​ប្រធាន​ ASEAN នា​ឆ្នាំនេះ។


លោករដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith ជួបសវនាការជាមួយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ។ រូបថត៖ ផាមគៀន/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ ជួបលោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry ក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេស ASEAN - អាមេរិក។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ ជួបលោករដ្ឋមន្ត្រីការបរទេសចិន  Wang Yi ក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេស ASEAN - ចិន។  រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ ជួបសវនាការជាមួយ លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួម AMM 49 ។ រូបថត៖ ផាមគៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ ជួបសវនាការជាមួយ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី Julie Bishop  ក្នុងឱកាសអញ្ជើញចូលរួម AMM 49 ។ រូបថត៖ ផាមគៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ ជួបទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីខុទ្ធកាល័យប្រធានាធិបតីមីយ៉ាន់ម៉ា  លោក​ស្រី Aung San Suu Kyi ក្នុងឱកាសអញ្ជើញចូលរួម AMM 49 ។ រូបថត៖ ផាមគៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 

សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស ASEAN លើកទី៤៩ និង​បណ្តា​សន្និសីទ​​ពាក់​ព័ន្ធ​មានចំនួន ១៦ រួមមាន៖ សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស ASEAN,  សន្និសីទ​រដ្ឋមន្ត្រី​ ASEAN ជាមួយ​បណ្តា​ប្រទេស​​​ជា​ដៃគូ ជាដៃគូ​សន្ទនា និងជាមួយ​បណ្តា​ដៃគូ​ផ្សេងៗទៀត​ក្នុងក្របខ័ណ្ឌ​នៃ​សន្និសីទ​កំពូលអាស៊ី​បូព៌ា (EAS) និង​វេទិការ​ក្នុងតំបន់ ARF។

អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម


 



 
បណ្តាអត្ថបទបានផ្សាយ